​សួរ​ខ្លួន​ឯង​​៣​សំណួរ​នេះ ​​នឹង​ជួយ​បង្កើន​ផលិតភាព​របស់​អ្នក​?​



សំនួរ​ដែល​អ្នក​សួរ​ខ្លួន​ឯង​កំណត់​នូវ​អ្វី​ដែល​អ្នក​ផ្ដោត​អារម្មណ៍​។ ប្រសិន​ជា​អ្នក​ពិត​ជា​ចង់​បាន​លទ្ធផល​ល្អ​​ក្នុង​ជំនួញ​ឬ​​ជីវិត អ្នក​ត្រូវ​រៀន​ចេះ​​សួរ​សំនួរ​ល្អ​ៗ​ដល់​ខ្លួន​ឯង៖

១) តើ​អ្នក​អាច​បម្រើ​អ្វី​បាន​នៅ​ថ្ងៃ​នេះ៖ តាម​ការ​សិក្សា​បាន​រក​ឃើញ​ថា គន្លឹះ​ដែល​អាច​ជួយ​ដល់​ផលិតភាព​របស់​អ្នក​គឺ​ធ្វើ​អ្វី​ដែល​មាន​ន័យ។ នៅ​ពេល​ដែល​អ្នក​ដឹង​ពី​មូលហេតុ​​​​នូវ​អ្វី​ដែល​អ្នក​ធ្វើ អ្នក​នឹង​ត្រូវ​ការ​កម្លាំង​ចិត្ត​តិច​និង​​ចំណង់​ដើម្បី​សម្រេច​កិច្ច​ការ​ឲ្យ​បាន​ល្អ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ? តើ​អ្នក​អាច​ជះឥទ្ធិពល​ក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​ដល់​កម្រិត​ណា?

២) តើ​អ្វី​ដែល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ​នឹង​ជះឥទ្ធិពល​ដល់​គោលដៅ​របស់​អ្នក៖ តើ​អ្វី​នោះ​គឺ​ជា​អ្វី? វា​គឺ​ជា​សកម្មភាព​មួយ​ដែល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ​នឹង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​គោល​ដៅ​របស់អ្នក។ ចូរ​អ្នក​ស្វែង​រក​វា​ឲ្យ​ឃើញ​នឹង​ធ្វើ​វា​ឲ្យក្លាយ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ។

៣) តើ​អ្នក​បាន​ធ្វើ​ចំណុចល្អ​អ្វី​ខ្លះ​និង​តើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ល្អ​ជាង​នេះ៖ ប្រសិន​ជា​អាច អ្នក​ត្រូវ​កត់​ត្រា​ទុក​នូវ​ចំណុច​ដែល​អ្នក​ធ្វើ​បាន​ល្អ​និង​ចំណុច​ដែល​អ្នក​ធ្វើ​មិន​បាន​ល្អ។ ​ចំណុច​ល្អ​គឺ​ថា​​វា​នឹង​ពង្រឹង​ដល់​ទំនុក​ចិត្ត​របស់​អ្នក​។ ហើយ​ចំពោះ​ចំណុច​អាក្រក់​វិញ អ្នក​អាច​កែប្រែ​ហើយ​ធ្វើ​វា​ឲ្យ​ល្អ​ជាង​មុន​បាន៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖​ www.lifehack.org​​

X
5s