ទីបំផុត Apple អះអាងហើយថា ពិតជានឹងបង្កើតសង្វាក់ផលិតកម្ម iPhone នៅក្នុងប្រទេសឥណ្ឌាមែនដើម្បីជម្រុញទីផ្សារ
របាយការណ៍ទើបលើកឡើងមិនយូរប៉ុន្មាន ពេលនេះក្រុមហ៊ុន Apple បានចេញមុខអះអាងជាសាធារណៈហើយថា ក្រុមហ៊ុនពិតជានឹងបង្កើតសង្វាក់ផលិតកម្មទូរស័ព្ទ iPhone ក្នុងប្រទេសឥណ្ឌាពិតមែន។ ក្រុមហ៊ុនអាមេរិកនេះ នឹងចាប់ផ្ដើម ផលិត iPhone នៅឥណ្ឌាដែលជាទីផ្សារទូរស័ព្ទធំលើលោក ពីចុងខែមេសាខាងមុខនេះ។