ចង់ពូកែផ្នែកតាមដាន ឬ ស៊ើបរឿងផ្សេងៗ អ្នកអាចរៀនពីស្ដាយស៊ើបអង្កេតរបស់FBI
ការិយាល័យសហព័ន្ធផ្នែកស៊ើបអង្កេត(The Federal Bureau of Investigation) ឬហៅកាត់ថា FBI គេត្រូវបានស្គាល់ថាជា សហព័ន្ធស៊ើបអង្កេត រឿងឧក្រិដ្ឋកម្មនានា ដោយជោគជ័យបំផុត លើលោក។ បើពួកគេចង់ស៊ើបពីអ្វីមួយហើយ គ្មានរឿងណាដែលមិនជោគជ័យទេ។ មិនត្រឹមតែប៉ុណ្ណោះពួកគេអាចស៊ើបដឹងបានលឿនទៀត។ ពេលនេះអ្នកអាចរៀនពីស្ដាយខ្លះៗ ក្នុងការស៊ើបរកអ្វីដែលអ្នកចង់ដងបានពីពួកគេហើយ។
១) បើចង់តាមដាននរណាម្នាក់ ចូរកុំប្រាប់ពីកំហុសដែលពួកគេមាន៖ សៀវភៅរបស់ពួកFBI បាននិយាយថា ការបង្ហាញពីកំហុសរបស់ជនចាប់ចោទ គឺគ្មានបានផលទេ។ អ្នកត្រូវនៅឲ្យស្ងៀម ញញឹម ហើយធ្វើជា ស្ដាប់តាមអ្វីដែលពួកគេនិយាយ រួចមក គិតម្នាក់ឯង ថាពួកគេមានល្បិចអីទៀត ដាក់អ្នក។
២) ត្រូវគួរសម បំផុតដាក់បុគ្គលនោះ៖ ភាពគួរសម នឹងនាំឲ្យពួកគេគិតថាអ្នក មិនចង់មានបញ្ហា ហើយអ្នកគឺជាមនុស្សស្លូតទៀតផង។ ទោះបីគេជាមនុស្សអាក្រក់កម្រិតណា ពេលដែលអ្នកគោរពពួកគេ គេក៏មិនសូវផ្គើនដាក់អ្នកដែរ។
៣) ញញឹមជានិច្ច៖ ស្នាមញញឹមគឺជាអាវុធសម្ងាត់សម្រាប់ប្រឆាំង មនុស្សអាក្រក់ ហើយវាអាចបិទបាំងអារម្មណ៍ខឹងរបស់អ្នក ទៅលើនរណាម្នាក់បានទៀត។ បើអ្នកញញឹមរាល់ពេលនោះ ពួកគេនឹងមិនអាចយល់ថាអ្នកគិតពីអ្វីនោះទេ។
៤) សរសើរពួកគេ៖ ទោះបីអ្នកចង់ដឹង ព័ត៌មានអ្វីមួយពីនរណាម្នាក់ក៏ ដោយ អ្នកត្រូវលើកពាក្យសរសើរពីបុគ្គលនោះ ព្រោះថាបុគ្គលទាំងនោះ នឹងជោរ ហើយអាចធ្លោយមាត់និយាយរឿងដែលអ្នកចង់ដឹងទៀតផង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com