ក្រុមហ៊ុន Lenovo បញ្ចេញថេប្លេត Android “Yoga A12” ទំនើប ប្រភេទ 2-in-1 តម្លៃត្រឹមតែ ២៩៩ដុល្លារ
ថ្មីៗនេះ ក្រុមហ៊ុន Lenovo ហាក់ជក់ចិត្តជាមួយការសម្រិតសម្រាំងឧបករណ៍អេឡិចត្រូនិកទាំង Laptop និង Tablet ត្រកូល Yoga ដែល Keyboard របស់វាមានលក្ខណៈពិសេសអាចបត់ ៣៦០ដឺក្រេ។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនទើបបញ្ចេញថេប្លេត Yoga A12 ដើរដោយ Android ជាប្រភេទ 2-in-1 មានអេក្រង់ទំហំ ១២,២អ៊ីញ anti-glare។