កុំមោទនភាពជ្រុលចំពោះភាពឆ្លាតវៃរបស់ខ្លួន ព្រោះមនុស្សឆ្លាតក៏មិនប្រាកដថាជោគជ័យដែរ
កាលពីមុន យើងជឿជាក់ថាមនុស្សកាន់តែឆ្លាត កាន់តែជោគជ័យ។ ប៉ុន្តែ វាមិនមែនជាការពិតនោះទេ។ ការសិក្សាក្រោយមកបានបង្ហាញឲ្យឃើញថាភាពជោគជ័យមានការទាក់ទងទៅចំណង់និងអារម្មណ៍។ ខាងក្រោមនេះជាហេតុផលដែលមនុស្សឆ្លាតមិនប្រាកដថាជោគជ័យនោះទេ៖
១) គិតថាខ្លួនឯងចេះ៖ មនុស្សឆ្លាតគិតថាខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់ដោយមិនចាំបាច់ការជួយពីអ្នកដទៃ។ តែមនុស្សធម្មតាវិញពួកគេព្យាយាមនិយាយនិងស្តាប់អ្នកដទៃ ជាលទ្ធផលធ្វើឲ្យពួកគេដឹងច្រើននិងពូកែជាងមនុស្សឆ្លាតទៅទៀត។
២) ពឹងផ្អែកខ្លាំងទៅលើភាពឆ្លាតវ៉ៃ៖ មនុស្សឆ្លាតភាគច្រើនគិតថាភាពវ៉ៃឆ្លាតរបស់ខ្លួនឯងគឺគ្រប់គ្រាន់ហើយ ហើយពួកគេមិនចាំបាច់ព្យាយាមកែប្រែចំណុចខ្សោយរបស់ពួកគេនោះទេ។ នេះជាកំហុសដ៏ធំដែលមនុស្សធ្លាតមាន។
៣) ខ្លាចភាពផ្លាស់ប្តូរ៖ ការផ្លាស់ប្តូរគឺមានសារៈសំខាន់ណាស់ក្នុងភាពជោគជ័យ។ មិនថាអ្នកឆ្លាតប៉ុណ្ណានោះទេ ប្រសិនជាអ្នកមិនផ្លាស់ប្តូរ ដើម្បីភាពរីកចម្រើនទៅមុខទេ គូប្រជែងរបស់អ្នកនឹងតាមទាន់។ មនុស្សរីកចម្រើនទៅមុខដោយហ៊ានធ្វើអ្វីថ្មី៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com