ចំណុច៥យ៉ាង ដែលមនុស្សភាគច្រើនចូលចិត្តកុហកនៅក្នុងប្រវត្តិរូបការងារ(CV)
មនុស្សជាច្រើនណាស់បានបញ្ចូលព័ត៌មានមិនពិតចូលទៅកាន់ប្រវត្តិរូបរបស់ពួកគេ ដើម្បីធ្វើឲ្យពួកគេមើលទៅមានបទពិសោធន៍ខ្ពស់និងស័ក្តិសមនឹងការងារថ្មីដែលពួកគេដាក់។ យោងទៅតាមការសិក្សារបស់ Society of Human Managers មនុស្សលើសពី៥០ភាគរយបានកុហកក្នុងប្រវត្តិរូបរបស់ពួកគេ។ ខាងក្រោមនេះ គឺជាអ្វីដែលមនុស្សភាគច្រើនចូលចិត្តកុហក៖
១) រយៈពេលនៃការងារ៖ វាត្រូវបានគេជឿជាក់ថាមនុស្សដែលមានបទពិសោធន៍ក្រោយ១ឆ្នាំដូចជាមិនសូវទទួលបានការចាប់អារម្មណ៍។ ដូច្នេះហើយ មនុស្សព្យាយាមកុហកប្រសិនជាពួកគេធ្វើការនៅកន្លែងចាស់មិនដល់១ឆ្នាំ។
២) កុហកពីស្នាដៃ៖ ការកុហកពីស្នាដៃរបស់អ្នកមិនដូចនូវអ្វីដែលអ្នកចេះពិតប្រាកដនោះទេ។ ប្រសិនជាអ្នកមិនចេះទេ សូមអ្នកកុំកុហក។
៣) សញ្ញាប័ត្រ៖ អ្នកមិនគួរកុហកពីប្រវត្តិការសិក្សារបស់អ្នកនោះទេ ពីព្រោះថាអ្នកនឹងប្រឈមមុននឹងការដេញចោលភ្លាមៗប្រសិនជាមេរបស់អ្នកដឹង។
៤) មូលហេតុដែលអ្នកឈប់ពីការងារចាស់៖ នៅពេលដែលអ្នកឆ្លើយសំនួរនេះ អ្នកត្រូវពីភាពវិជ្ជមានជាជាងភាពអវិជ្ជមាននិងប្រាប់ពីហេតុផលហេតុអ្វីបានជាអ្នកចង់មកកន្លែងការងារថ្មីមួយនេះ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.list25.com