មហាសេដ្ឋីចិន លោក ចេក ម៉ា (Jack Ma) ៖ ក្មេងជំនាន់ក្រោយត្រូវចាំទុក ចំណុចទាំង៤នេះ
លោក ចេក ម៉ា គឺជាមហាសេដ្ឋីរបស់ចិន ហើយក៏ជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នៅលើពិភពលោក។ មិនត្រឹមតែ ពូកែក្នុងការធ្វើជំនួញនោះទេ លោកក៏ជាមនុស្សម្នាក់ពូកែលើកទឹកចិត្ត និង ផ្ដល់ដំបូន្មានល្អៗដល់មនុស្សទូទៅជាពិសេសនោះ គឺក្មេងជំនាន់ក្រោយ ដែលចង់ជោគជ័យក្នុងជីវិត។ ដោយសារតែបែបនេះហើយ រាល់ពេលដែលលោក និយាយនៅក្នុងកម្មវិធីផ្សេងៗនោះ តែងតែបង្ហាញនូវគំនិតថ្មីៗ និង ល្អដែលមនុស្សជាច្រើនអាចរៀនសូត្រតាម។ ខាងក្រោមនេះ គឺជាចំណុច៤យ៉ាង ដែលលោកចេក ម៉ាចង់ឲ្យក្មេងជំនាន់ក្រោយត្រូវយកចិត្តទុកដាក់៖
១) តើអ្វីជាការបរាជ័យ៖ ការបោះបង់ គឺជាការបរាជ័យដ៏ធំបំផុតក្នុងជីវិត។
២) តើអ្វីជាការតស៊ូដើម្បីក្រោកឈរ៖ នៅពេលអ្នកឆ្លងកាត់ការលំបាក ភាពសោកសៅ និង ការខកចិត្ត នោះអ្នកនឹងដឹងថា ការតស៊ូដើម្បីក្រោកឈរគឺ ជាអ្វី។
៣) តើអ្វីជាកាតព្វកិច្ចរបស់អ្នក៖ ត្រូវឧស្សាហ៍ជាងមុន ខិតខំធ្វើជាងមុន និង មានមហិច្ឆតាធំជាងអ្នកដទៃ។
៤) មានតែមនុស្សល្ងីល្ងើទេដែលប្រើមាត់ដើម្បីនិយាយ៖ មនុស្សឆ្លាតគេប្រើខួរក្បាលដើម្បីនិយាយ ហើយបណ្ឌិតគេប្រើបេះដូងដើម្បីនិយាយ៕