លោក​​​Charlie Chaplin ​​​ហៅ​សាក់ ​ឡូ​​ ​៖ ​«​ការ​ស្រមៃ​ គឺ ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់​ បើ​អ្នក​មិន​ធ្វើ​វា​»​



​«​ការ​​ស្រមៃ​ គឺ ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់​ បើ​អ្នក​មិន​ធ្វើ​វា​»។ នេះ​​ជា​​គតិ​របស់​​លោក​ Charlie Chaplin​ដែល​គ្រប់​គ្នា​ស្គាល់​​ជាទូ​ទៅ​ថា​ ​សាក​ ឡូ​ ​គឺ​ជា​កំពូល​តារា​កំប្លែង​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស​ ចាប់​ពី​ឆ្នាំ​១៨៩៩​ ដល់​ ឆ្នាំ​១៩៧៦​។​​

ក្នុង​ន័យ​​នេះ ​លោកCharlie Chaplin​​ចង់​បញ្ជាក់​ថា​ ​មាន​ក្ដី​ស្រមៃ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ឬ ​ក្លាយ​ជា​អ្វី​មួយ​គឺ​សំខាន់​ ប៉ុន្តែ​វា​នឹង​គ្មាន​បាន​ការ​អ្វី​ទាំង​អស់​ ​ប្រសិន​បើ​យើង​មិន​ព្រម​ចេញ​សកម្មភាព​ ដើម្បី​ធ្វើ​វា​រហូត​ទទួល​បាន​អ្វី​ដែល​ប្រាថ្នា។ ​មនុស្ស​ណា​ក៏​មាន​ក្ដី​ស្រមៃ​ដែរ​ ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់គ្នា​ ចេញ​សកម្មភាព​ដើម្បី​សម្រេច​ក្តី​ប្រមៃ​នោះ​ទេ ហើយ​អ្នក​​ខ្លះ​ទៀត​ គឺ​ធ្វើ​មែន​តែ​ធ្វើ​បាន​បន្តិច​ក៏​បោះបង់​។ បោះបង់​ព្រោះ​លំបាក​ពេក​ បោះបង់​ព្រោះ​​​មាន​គេ​រិះ​គន់​ ​​បោះបង់​ព្រោះ​មិន​ទុកចិត្ត​ខ្លួន​ឯង​ និង បោះបង់​​ក៏​ព្រោះ​តែ​គ្មាន​នរណា​គាំ​ទ្រ​។ ​មិន​ថា​ ​ក្នុង​ហេតុផល​ណា​ទេ​ បើ​អ្នក​មិន​ព្រម​ធ្វើ​វា ឬ ​បោះបង់​ទាំង​កណ្ដាល​ទី​នោះ ​ក្ដី​ស្រមៃ​របស់​អ្នក​ គឺ​គ្មាន​បាន​សាច់ការ​អ្វី​ឡើយ​។ដូច្នេះ​ហើយ ​បើ​អ្នក​មាន​ក្ដី​ស្រមៃ​ហើយ ត្រូវ​ប្រាក​ថា ​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ការពិត​ផង​៕

​ដោយ​៖ ​រតនា ​វិចិត្រ

X
5s