សាស្ត្រាចារ្យ Standford បង្កើតគន្លឹះងាយស្រួលមួយត្រូវធ្វើ ពេលអ្នកស្អប់ការងារកំពុងធ្វើ ហើយមិនដឹងធ្វើម៉េច
ជាការពិតរឿងស្អប់ការងារដែលអ្នកកំពុងធ្វើ គឺប្រហែលជាអាចនឹងកើតឡើងចំពោះមនុស្សភាគច្រើនដែលប្រកបអាជីពបំពេញការងារ។ រឿងធុញថប់នឹងការងារកំពុងធ្វើ គឺជារឿងដែលគួរឱ្យធុញថប់បំផុត។ សាស្ត្រាចារ្យសាកលវិទ្យាល័យ Standford លោក Bill Burnett និង Dave Evans បានលើកឡើងថា ប្រសិនបើធុញថប់នឹងការងារដែលអ្នកកំពុងធ្វើហើយមិនដឹងធ្វើម៉េច គឺបង្កើត «ផែនទីគំនិត» ឬ «Mind Map»។
តើគួរបង្កើតឡើងដោយវិធីណា? សាស្ត្រាចារ្យទាំងពីររូប បានបង្រៀនវគ្គសិក្សាដ៏ពិសេសមួយនៅសាកលវិទ្យាល័យ Standford ដែលមានឈ្មោះថា «គូសវាសជីវិតរបស់អ្នក» ឬ «Designing Your Life» នៅឆ្នាំ ២០១៦ ហើយលោកទាំងពីរបានបោះពុម្ពសៀវភៅមួយក្បាលដែលដាក់ឈ្មោះដូចវគ្គសិក្សានេះ។ លោកបានបង្ហាញថា ផែនទីគំនិតពិតជាអាចជួយបាន។
១) ជ្រើសរើសប្រធានបទមួយ៖ ជ្រើសរើសរឿងមួយដែលធ្វើឱ្យអ្នកសប្បាយចិត្ត។ (ប្រសិនបើអ្នកពេញចិត្តទំនួលខុសត្រូវណាមួយ ជ្រើសរើសយកមកធ្វើជាប្រធានបទ)។
២) សរសេរ ៥ ទៅ ៦ចំណុចដែលទាក់ទងទៅនឹងប្រធានបទឬគំនិតដើម៖ សរសេរអ្វីដែលអ្នកនឹកឃើញដំបូងគេ ហើយបង្កើតមែកធាងដែលទាក់ទងទៅនឹងចំណុចនីមួយៗឱ្យបានច្រើន និងបង្កើតមែកធាងតូចៗឱ្យបានច្រើនបន្ថែមទៀត។
៣) ផ្សារភ្ជាប់ចំណុចដែលទាក់ទងគ្នា៖ រកចំណុចណាដែលពាក់ព័ន្ធគ្នា ឬចំណុចដែលលេចធ្លោ និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នក ហើយជ្រើសរើសមកបង្កើតជាគំនិតថ្មី។ មើលរូបខាងក្រោមជាឧទាហរណ៍៕