ក្រៅពីភាសាអង់គ្លេសហើយ ភាសាទាំង៤នេះក៏អ្នកត្រូវចេះដែរ
ចេះច្រើនភាសា អ្នកក៏មានវាសនាច្រើនដងដែរ វាពិតជាអាចផ្ដល់ការងារ ព្រមទាំងសំណាងដល់អ្នកនៅពេលអនាគតជាងអ្នកដទៃ ដែលចេះតែមួយភាសា។ ពេលនេះ អ្នកនឹងបានដឹង ថា តើក្រៅពីភាសាអង់គ្លេសដែលអ្នកចេះស្ទាត់ហើយនោះ អ្នកគួររៀនភាសាអ្វីបន្ថែមទៀត?
១) ចិន៖ ប្រជាជនច្រើនជាងពាន់លាននាក់គឺសុទ្ធតែចេះភាសាចិនទាំងអស់ អ្នកអាចគិតថាភាសានេះពិបាករៀនតែតាមពិតទៅវាងាយស្រួលទេ បើអ្នកដាក់ចិត្តរៀននោះ។ ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយដែរ ហើយទីផ្សារការងារក៏សំបូរដែរ សម្រាប់អ្នកប្រសិនបើអ្នកអាចប្រើប្រាស់ភាសានោះបាន។
២) បារាំង៖ កាលពីសម័យដើម ជីដូនជីតារបស់អ្នក លោកអាចអាន និយាយ និងសរសេរភាសានេះបានយ៉ាងល្អ។ នេះដោយសារតែការបង្ខំឲ្យរៀនពីសំណាក់ពួកអាណាព្យាបាលបារាំង។ បច្ចុប្បន្ននេះ វាក៏នៅតែជាភាសាសំខាន់មួយដែលអ្នកគួរចេះផងដែរ សម្រាប់អ្នកជំនួញ។ អ្នកត្រូវដឹងថា ភាសាបារាំងត្រូវបានប្រើប្រាស់រហូតដល់ទៅ៤០ប្រទេស ដូចនេះឱកាសការងារ និងរកស៊ីគឺមានច្រើនណាស់។
៣) ជប៉ុន៖ ដូចភាសាបារាំងដែរ ភាគច្រើនភាសាជប៉ុនគឺផ្ដល់ភាពងាយស្រួលណាស់សម្រាប់អ្នករកស៊ី ។ ជប៉ុនជាប្រទេសមួយដែលខ្លាំងក្លាយខាងផ្នែកសេដ្ឋកិច្ច ហើយអ្នកណាក៏ស្គាល់ដែរ ថាជាប្រទេសមានអ្នកចេះដឹងច្រើន ហើយចេះគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន៕
៤) កូរ៉េ ៖ អ្នកដឹងហើយថា ប្រទេសកូរ៉េក៏ជាប្រទេសកូនខ្លាមួយផងដែរ ហើយពួកគេតែងតែផ្ដល់ជាការងារសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយវាពិតជាល្អណាស់ ដែលអ្នកអាចចេះភាសានោះបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ corelanguages.com