Trump៖ អ៊ីរ៉ង់​កំពុង​លេង​ភ្លើង! ខ្ញុំ​មិន​ចិត្ត​ល្អ​ដូច​ អូបាម៉ា​ទេ​​



​​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​លោក​ Trump ​បាន​លើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​កន្លង​ទៅ​​នេះ​ថា​ អ៊ីរ៉ង់​កំពុង​តែ​លេង​ភ្លើង​​​ហើយ​ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​ត្រៀម​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​​បន្ទាប់​ពី​អ៊ីរ៉ង់​បាញ់​សាក​ល្បង​មីស៊ីល​ប្រភេទ​ថ្មី​។ លោក​ Trump ​បាន​​សរសេរ​នៅ​លើ​ Twitter ​របស់​លោក​ដូច្នេះ​ថា​ ៖«អ៊ីរ៉ង់​កំពុង​តែ​លេង​ភ្លើង​ ពួក​គេ​មិន​ឱ្យ​តម្លៃ​​ទៅ​លើ​ទឹក​ចិត្ត​ល្អ​ដែល​ Obama ​ធ្វើ​ចំពោះ​ពួក​គេ​នោះ​ទេ។ នោះ​គឺ​មិន​មែន​ខ្ញុំ​»។ សូម​បញ្ជាក់​ថា លោក​ Trump បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ថ្មី​ទៅ​លើ​បុគ្គល​ចំនួន​ ១៣​រូប​ និង​អង្គភាព​ ១២​រូប​​នៅ​ក្នុង​ប្រទេស​នេះ​កាល​ពី​ថ្ងៃ​សុក្រសប្ដាហ៍​កន្លង​ទៅ​​នេះ។ ​ចំណាត់​ការ​នេះធ្វើ​ឡើង​បន្ទាប់​ពី​អ៊ីរ៉ង់​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​កាល​ពី​សប្ដាហ៍​មុន៕​
X
5s