រឿង​ទាំង​នេះ​ហើយ ដែល​នារី​​ៗ ភាគ​ច្រើន​ភ្លេច​គិត ពេល​ដល់​វ័យ​​រាង​ចំណាស់​



អាច​ថា​ពេល​អ្នក​នៅ​ក្មេង វា​មិន​ទាន់​ហួស​ពេល​ទេ ដែល​អ្នក​មិន​កែប្រែ។ ​ តែ​បើ​ដល់​វ័យ​រាង​ចំណាស់​ហើយ​នោះ អ្វី​ៗ មិន​អាច​ធ្វេស​ប្រហែស​បាន​ទៀត​ឡើយ។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) មិន​សូវ​យក​ចិត្ត​ ទុក​ដាក់​ហាត់​ប្រាណ ដើម្បី​សុខភាព​ឡើយ ព្រោះ​ថា​បើ​អ្នក​តែង​តែ​ធ្វើ​ហី​ៗ ពេក អ្នក​នឹង​ជួប​បញ្ហា​សុខភាព​​ធ្ងន់ធ្ងរ​មិន​ខាន​។

២) ចំណាយ​ពេល​វេលា​មាន​សង្សារ​ច្រើន​ អត់​ប្រយោជន៍ គឺ​វា​នឹង​នាំ​ជីវិត​អ្នក​កាន់​តែ​ខាត​បង់ ហើយ​គ្មាន​អ្នក​ស្រឡាញ់​ពិត​​ទៀត។

៣) ពិសា​អាហារ​ក្រៀមក្រោះ​ គ្មាន​ជីវជាតិ យូរ​ៗ ទៅ​ ដូច​ជា​បំពុល​សុខភាព​ខ្លួន​ដែរ។

៤) បើ​តែង​តែ​មាន​អារម្មណ៍​ខ្មាស​ ហើយ​គិត​ថា​ខ្លួន​ឯង​មិន​ល្អ អ្នក​នឹង​គ្មាន​ថ្ងៃ សម្រេច​គោលដៅ​ចង់​បាន​ឡើយ។

៥) ប្រៀបធៀប​ខ្លួន​ឯង​នឹង​អ្នក​ដទៃ គឺ​កាន់​​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​អស់​តម្លៃ​តែ​ម្ដង។

៦) កើត​មក​ជា​មនុស្ស​បើ​មិន​ចេះ​ក្រោក​ឈរ ការពារ​ខ្លួន​ឯង​ទេ គ្មាន​នរណា​មក​ការពារ​​ជំនួស​​រហូត​ឡើយ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.todayifoundout.com

X
5s