តើធ្វើយ៉ាងណា ដើម្បីអាចរស់នៅក្នុងជីវិតដែលខ្លួនចង់បាន?
មនុស្សជាច្រើនណាស់រស់នៅក្នុងស្ថានភាពដែលពួកគេមិនពេញចិត្ត។ ប៉ុន្តែ ពួកគាត់មិនដឹងថាខ្លួនអាចមានជីវិតដែលពួកគាត់ចង់បានឡើយ។ អ្នកខ្លះមិនសូម្បីតែចំណាយពេលគិតពីជីវិតដែលពួកគាត់ចង់បាន។ ដើម្បីអាចរស់នៅក្នុងជីវិតដែលខ្លួនឯងចង់បាន កុំភ្លេចចំណុចទាំងនេះ៖
១) សួរខ្លួនឯងតើខ្លួនឯងចង់បានអ្វី៖ ប្រសិនជាអ្នកមិនដឹងថាខ្លួនឯងចង់បានអ្វី រាល់ពេលដែលអ្នកងើបពីគេងអ្នកនឹងធ្ងល់ថាហេតុអ្វីបានជាអ្នកមិនអាចទទួលនូវអ្វីដែលអ្នកចង់បាន។ មុននឹងអ្នកអាចសប្បាយចិត្ត អ្នកត្រូវដឹងថាខ្លួនឯងចង់បានអ្វី។
២) ដឹងឲ្យច្បាស់ពីក្តីសុបិន៖ត្រូវដឹងឲ្យច្បាស់ពីក្តីសុបិនរបស់ខ្លួន ព្រោះបើអ្នកមិនដឹងទេ វាប្រៀបដូចជា ការអណ្តែតលើមហាសាគរដោយមិនដឹងកោះត្រើយអ៊ីចឹង។ បន្ទាប់ពីដឹងពីក្តីសុបិនហើយ អ្នកត្រូវតែរកវិធីសាស្រ្តដើម្បីសម្រេចវាឲ្យបាន ។ តើអ្នកអាចសម្រេចដោយរបៀបណា? តើពេលណាអ្នកនឹងចាប់ផ្តើម។ល។
៣) បង្កើតគម្រោងនិងសកម្មភាព៖ មនុស្សជាច្រើនបរាជ័យដោយសារតែគ្មានគម្រោងការ និង គ្មានសកម្មភាព។ ដូច្នេះហើយ ក្រោយអ្នកមានចម្លើយថាអ្នកចង់បានអ្វីហើយ អ្នកត្រូវបង្កើតផ្លូវដើម្បីទៅដល់ទីនោះឬចាប់ផ្តើមសកម្មភាព។
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com