អ្នកប្រាជ្ញចិន ខុង ជឺ៖ «អ្វីៗសុទ្ធតែមានសម្រស់របស់វា ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមើលឃើញនោះទេ»
«អ្វីៗសុទ្ធតែមានសម្រស់របស់វា ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមើលឃើញនោះទេ»។ នេះជាទស្សនរបស់លោក ខុង ជឺដែលត្រូវបានគេស្គាល់ថា ជាអ្នកប្រាជ្ញដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្ររបស់ចិន។
បើតាមគំនិតរបស់លោក អ្វីៗគ្រប់យ៉ាងទាំងអស់សុទ្ធតែមានសម្រស់ សុទ្ធតែមានលក្ខណៈពិសេសរបស់វា ក្នុងនោះរាប់ទាំងមនុស្សផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺមិនមែនគ្រប់មនុស្សទាំងអស់សុទ្ធតែដឹង ឬ មើលឃើញនោះឡើយ។ ដោយសារតែ មិនចេះមើល មិនចាប់អារម្មណ៍ ឬ មិនសូវយល់បែបនេះហើយ បានជាធ្វើឲ្យមនុស្សភាគច្រើនខិតខំស្រវាតែអ្វីដែលមិននៅក្បែរខ្លួន ដោយភ្លេចគិតថា ខ្លួនកំពុងមានអ្វីដ៏អស្ចារ្យរួចទៅហើយ រហូតដល់ថ្ងៃមួយដែលបាត់បង់ទើបស្ដាយក្រោយ។ ដូច្នេះហើយ ត្រូវព្យាយាមមើលឲ្យឃើញពីលក្ខណៈពិសេសចំពោះអ្វីដែលអ្នកកំពុងមានមិនថា ទេពកោសល្យពីធម្មជាតិ មិត្តភ័ក្ដិ គ្រួសារ និង មនុស្សដែលអ្នកស្រលាញ់ ទើបអ្នកអាចទទួលបានប្រយោជន៍ និង រស់នៅប្រកបដោយសេចក្ដីសុខ៕
ដោយ៖ រតនា វិចិត្រ