ដឹងទេថា មហាសេដ្ឋីភាគច្រើនរៀននៅសាលាណា?
សាកលវិទ្យាល័យ Stanford និង សាកលវិទ្យាល័យHarvard របស់អាមេរិក ជាប់ជាសាកលវិទ្យាល័យដែលមានអតីតនិស្សិតក្លាយជាមហាសេដ្ឋីច្រើនជាងគេលើលោក។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Sage Group របស់អង់គ្លេស។
បើតាមរបាយការណ៍នោះ មានមហាសេដ្ឋីចំនួន ៥១រូបធ្លាប់សិក្សានៅ សាកលវិទ្យាល័យ Stanfordក្នុងនោះមានដូចជា លោក Allen Blue លោក Eric Ly និង លោក Konstantin Guericke ដែលសុទ្ធតែជាស្ថាបនិករបស់ក្រុមហ៊ុនLinkedIn និង លោក Brian Acton ជាស្ថាបនិករបស់ក្រុមហ៊ុនWhatsApp ។
ដោយឡែកនៅសាកលវិទ្យាល័យ Harvardវិញ មហាសេដ្ឋីធ្លាប់រៀននៅទីនោះចំនួន៣៧ ហើយក្នុងចំណោមនោះ ក៏មានលោក Mark Zuckerburg ស្ថាបនិករបស់ហ្វេសប៊ុក និង លោក Bill Gates ស្ថាបនិកក្រុមហ៊ុនMicrosoft ។
[caption id="attachment_31570" align="aligncenter" width="670"] www.cnbc.com[/caption]
ក្រៅពីនេះ ក៏មានសាកលវិទ្យាល័យជាច្រើនទៀតផងដែរ ដែលមានមហាសេដ្ឋីធ្លាប់រៀននៅទីនោះផងដែរ ដូចជាសាកលវិទ្យាល័យ California (អាមេរិក)មាន១៨នាក់ វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (Indian Institute of Technology) (ឥណ្ឌា) ចំនួន១២នាក់ វិទ្យាស្ថានបច្ចេកវិទ្យាMassachusetts (Massachusetts Institute of Technology)(អាមេរិក)ចំនួន៩នាក់ សាកលវិទ្យាល័យPennsylvania (អាមេរិក) ចំនួន៩នាក់ សាកលវិទ្យាល័យOxford (អង់គ្លេស) ចំនួន៨នាក់ សាកលវិទ្យាល័យTel Aviv (អ៊ីស្រាអែល) ចំនួន៧នាក់ សាកលវិទ្យាល័យCornell ចំនួន៦នាក់ សាកលវិទ្យាល័យ Southern Californiaចំនួន៦នាក់ និង សាកលវិទ្យាល័យ Waterloo (កាណាដា)ចំនួន៦នាក់៕
ដោយ៖ រតនា វិចិត្រ