​លក្ខណៈ​សម្បត្តិ​៤​យ៉ាង ដែល​​​អ្នក​ដឹកនាំ​​ល្អ​​មាន​



អ្នកដឹកនាំដ៏ល្អត្រូវជាអ្នកផ្តល់គំរូ និង មានចំណេះដឹងនៅក្នុងជំនាញរបស់ពួកគេ។ លើសពីនេះទៅទៀត អ្នកដឹកនាំត្រូវតែទទួលបានការគោរពពីអ្នកដទៃ។ ប្រសិនបើអ្នកចង់ក្លាយជា អ្នកដឹកនាំល្អ ខាងក្រោមនេះគឺជាគន្លឹះដែលអាចជួយអ្នកបាន៖ ១) ភាពគំរូ៖ ដើម្បីទទួលបានការគោរព វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញថាអ្នកមានចំណោះដឹងក្នុងជំនាញរបស់អ្នក។ មនុស្សនឹងស្តាប់នឹងធ្វើតាមអ្នក។ ទោះបីជាអ្នកជាថៅកែ អ្នកត្រូវតែគោរពតាមបទបញ្ជាផ្ទៃក្នុងដែរ មិនមែនឲ្យតែបុគ្គលិករបស់ខ្លួនគោរព ហើយខ្លួនឯងធ្វើអ្វីតាមចិត្តនោះទេ ដែលទាំងនេះវាមិនបានផ្តល់គំរូល្អដល់អ្នកដទៃនោះទេ។ ២) កន្លែងសម្រាប់អភិវឌ្ឍន៍៖ ទោះបីជាវាមានសារៈសំខាន់ក្នុងការធ្វើការម៉ត់ចត់ អ្នកក៏ត្រូវទុកកន្លែងខ្លះសម្រាប់គិតពីបុគ្គល។ វាមានកន្លែងជាច្រើនដែលអ្នកអាចរៀនពីបុគ្គលបាន ដែលអាចជួយអ្នករីកចម្រើនក្នុងការងារ។ បើអ្នកមិនអាចផ្តល់ចំណេះដឹងថ្មីៗដល់បុគ្គលនោះទេ មានន័យថា អ្នកមិនទាន់ក្លាយជាអ្នកដឹកនាំល្អនោះទេ។ ៣) ផ្តល់រង្វាន់ និង ការលើកទឹកចិត្ត៖ ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អ អ្នកត្រូវលើកទឹកចិត្តដល់បុគ្គលក្នុងការសម្រេចគោលដៅ ឬ កិច្ចការផ្សេងៗដែលបានកំណត់។ អ្នកអាចអញ្ជើញពួកគាត់ទៅទទួលទានអាហារពេលល្ងាចឬផ្តល់ជាកាដូតិចតួច។ ទាំងនេះ គឺជាការលើកទឹកចិត្តមួយដ៏សំខាន់បំផុត។ សម្រាប់ពួកគេ។ ៤)ជំនឿ​ចិត្ត៖​ អ្នក​ដឹក​នាំ​ត្រូវ​មាន​ជំនឿ​ចិត្ត​ដោយ​មាន​ចក្ខុវិស័យ​ត្រឹមត្រូវ មាន​ភាព​អាណិត​ឬ​ការ​យោគយល់​និង​អ្នក​ដឹក​នាំ​ដ៏​ខ្លាំង​ម្នាក់។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ដឹក​នាំ​ត្រូវ​ជំរុញ​បុគ្គលិក​ទៅ​ធ្វើ​អ្វី​ដែល​ពួក​គាត់​មិន​ធ្លាប់​ធ្វើ​ឬ​មិន​ហ៊ាន​ធ្វើ៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.thoughtcatalog.com
X
5s