បើមានចំណុចទាំង៣នេះ អ្នកនឹងក្លាយជាមិត្តល្អនឹងគ្នាបាន
មិត្តភាពគឺមានទៅមានមក។ ប៉ុន្តែ តើអ្វីទៅជាមិត្តភាពពិតប្រាកដ? ហើយតើអ្វីទៅដែលធ្វើឲ្យអ្នកក្លាយជាមិត្តល្អបាន?
១) មនុស្សម្នាក់ៗសុទ្ធតែត្រូវការកន្លែងសម្រាប់រីកចម្រើន៖ ពួកយើងសុទ្ធតែរស់នៅលើពិភពលោកហើយគ្មានវាសនាមនុស្សពីរនាក់ដូចគ្នានោះទេ។ យើងរីកចម្រើនក្នុងលក្ខណៈខុសៗគ្នា។ ដូច្នេះហើយ ប្រសិនជាមិត្តរបស់អ្នកត្រូវចាកចេញដើម្បីផលប្រយោជន៍របស់គេ អ្នកគួរតែឲ្យគេទៅ។
២)អ្វីៗគឺធម្មតា៖ នៅពេលដែលអ្នកនៅជាមួយមិត្តរបស់អ្នក អ្នកពុំចាំបាច់គម្រោងឬផែនការឡើង។ អ្វី ៗគឺកើតឡើងឯកឯងរវាងអ្នកទាំងពីរ។ អ្នកទាំងពីរក៏មិនប្រកាន់គ្នាដែរ។
៣) អ្នកគិតពីគ្នា៖ អ្នកប្រហែលជារវល់នឹងការងាររបស់អ្នកហើយមិនសូវមានពេលទាក់ទងគ្នា។ បើទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែគិតពីគេហើយសង្ឃឹមថាអ្វីៗនឹងប្រសើរឡើង៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org