​ដើម្បី​រក្សា​សុវត្ថិភាព​ទូរស័ព្ទ​​របស់​អ្នក ​ត្រូវ​​ចងចាំ​ចំណុច​ទាំង​នេះ​



ទូរស័ព្ទ​របស់​អ្នក​បង្ហាញ​ព័ត៌មាន​ជា​ច្រើន​ណាស់​អំពី​អ្នក។ ប្រសិន​ជា​វា​ធ្លាក់​ក្នុង​ដៃ​មនុស្ស​អាក្រក់ គេ​អាច​នឹង​ដឹង​រឿង​ផ្ទាល់​ខ្លួន​របស់​អ្នក​តាម​រយៈ​ទូរស័ព្ទ​របស់​អ្នក។ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​​តើ​អ្នក​អាច​ធ្វើ​​បាន​យ៉ាង​ដូចម្ដេច? ១) ប្រើ​ប្រាស់​កម្មវិធី​កម្ចាត់​មេរោគ៖ មេរោគ​គឺ​ជា​​ការ​គំ​រាម​ដ៏​ធ្ងន់​ធ្ងរ​បំផុត​។ វា​ត្រឹម​តែ​ខាត​បង់​ពេល​វេលា​នោះ​ទេ អ្នក​អាច​នឹង​បាត់​បង់​ឯកសារ​ក្នុង​ទូរស័ព្ទ​ថែម​ទៀត​ផង។ ដូច្នេះ​ហើយ អ្នក​គួរ​តែ​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​មួយ។ ២) ដាក់​លេខ​សម្ងាត់៖ ទូរស័ព្ទ​របស់​អ្នក​មិន​អាច​នៅ​ក្បែរ​អ្នក​២៤​ម៉ោង​នោះ​ទេ។ មាន​ពេល​ខ្លះ​អ្នក​ទុក​វា​ចោល​ឬ​មិត្ត​របស់​អ្នក​លួច​លេង​ទូរស័ព្ទ​របស់​អ្នក។ ដើម្បី​ការពារ​រឿង​បែប​នេះ​កើត​ឡើង អ្នក​គួរ​តែ​ដាក់​លេខ​សម្ងាត់។ បើ​ទោះ​បី​ជា​មិត្ត​របស់​អ្នក​ប៉ះ​ទូរស័ព្ទ​របស់​អ្នក ពួក​គាត់​ក៏​មិន​អាច​លេង​បាន​ដែរ។ ៣) ​​អ៊ីនធឺណិត៖ ប្រសិន​ជា​អាច​ជៀស​បាន អ្នក​គួរ​កុំ​ភ្ជាប់​​ Wifi​ទី​សាធារណៈ។ ក្រោយ​អ្នក​អ្នក​ភ្ជាប់ ឯក​សារ​របស់​អ្នក​ងាយ​ស្រួល​នឹង​ទាញ​យក​ណាស់៕ ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖​www.lifehack.org
X
5s