Uber សហការនឹងក្រុមហ៊ុនមេរបស់ Mercedes-Benz ផលិតរថយន្តស្វ័យប្រវត្តិ (self-driving) ប្រើបច្ចេកវិទ្យាទំនើប រើស និងដាក់អ្នកដំណើរចុះ
ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនទូទាំងពិភពលោករបស់អាមេរិក Uber ថ្មីៗនេះ បានប្រកាសអំពីគម្រោងរបស់ខ្លួន គឺនឹងសហការជាមួយក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់អាល្លឺម៉ង់ Daimler AG ដើម្បីអភិវឌ្ឍរថយន្តបើកបរស្វ័យប្រវត្តិ។ Daimler AG គឺជាក្រុមហ៊ុនរថយន្តដ៏ធំមួយនៅអាល្លឺម៉ង់ ជាម្ចាស់ក្រុមហ៊ុនរថយន្តម៉ាកល្បីមួយចំនួនទៀត ដែលរួមទាំង Mercedes-Benz ផងដែរ។ ការរួមដៃគ្នានេះ នឹងលេចចេញនូវបច្ចេកវិទ្យារថយន្ត self-driving ដ៏ទំនើប ដែល Daimler នឹងជាអ្នកផលិត ហើយ Uber នឹងទទួលបន្ទុកលើផ្នែកបណ្ដាញ ride-hailing network។