មហាសេដ្ឋី​អាមេរិក​ ​លោក​ Tony Robbins​ថា ​បើ​​អ្នកណា​មានចំណុចមួយនេះ ​​ដឹង​តែ​​ធ្វើ​អ្វី​ក៏​ជោគជ័យ​



លោក​ Tony Robbins ​ជា​មហាសេដ្ឋី​អាមេរិក ​បញ្ជាក់​ថា ​បើ​មនុស្ស​ណា​មាន​អត្តចរិត​ ស្រេកឃ្លាន​ជ័យជំនះ​ ​នោះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​​ធ្វើ​អ្វី​ក៏​សម្រេច​ក្នុង​ជីវិត​។

​​ ​​​​​​​«​​ភាព​ស្រេកឃ្លាន​ជោគជ័យ​ ​​​គឺ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ​ដែល​បញ្ជាក់​ថា ​ខ្ញុំ​មិន​បោះបង់​»។ ​​​លោក Tony Robbins​ បញ្ជាក់​ប្រាប់​សារព័ត៌មាន​CNBC។ លោក​បន្ត​ថា​៖​​ «​អ្នក​​ត្រូវ​តែ​ក្លាយ​ជា​ មនុស្ស​​ម្ចាស់​​ការ​លើ​​សមត្ថភាព​ខ្លួន​ឯង​ ​តាមរយៈ​ការ​តាំង​ចិត្ត ​ឬ ​ក៏​​ការ​ច្នៃប្រឌិត ​ឬ ក៏​សេចក្ដី​ស្រែក​ឃ្លាន​របស់​អ្នក​»។​ ​​​​​មហាសេដ្ឋី​រូប​នេះ ​ពន្យល់​ជា​រួម​ថា ​រាល់​បុគ្គល​ជោគជ័យ​ក្នុង​លោក​ មិន​ថា​ ​លោក​Bill Gates ​លោក​ ​Richard Branson ឬ ​លោក​Steve Jobs ​សុទ្ធតែ​មាន​ចំណុច​ស្រេកឃ្លាន​ជោគជ័យ​ ​ទោះបី​ជា​ជួប​ឧបសគ្គ​ប៉ុណ្ណា​ក៏​ដោយ​ក្នុង​ជីវិត​៕

​ដោយ​៖ ​រតនា​ ​​​វិចិត្រ

X
5s