សិល្បៈក្នុងការប្រើប្រាស់ពាក្យពេចន៍នៅកន្លែងការងារ ដែលអ្នកត្រូវដឹង!
បើសិនជាអ្នកសម្រេចចិត្តថាធ្វើការងារអ្វីមួយហើយនោះ អ្នកត្រូវចេះស្រឡាញ់ការងាររបស់អ្នក។ ពេលខ្លះអ្នកអាចហត់នឿយ តែពាក្យសម្ដីក៏មិនគួរចេះតែនិយាយចេញមកឲ្យគេដឹងដែរ។ ការពិតទៅ ការប្រើប្រាស់ពាក្យពេចន៍គឺពិតជាសំខាន់ ហើយបើមានសិល្បៈក្នុងការប្រើវានោះ គឺជីវិតការងាររបស់អ្នក នឹងជោគជ័យមិនខាន។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) ពាក្យមិនគួរនិយាយ៖ «វាមិនមែនជាការងារខ្ញុំទេ »។ ពាក្យគួរនិយាយ៖ « យល់ល្អ អ្នកគួរជួបជាមួយ ម្នាក់នេះឬម្នាក់នោះ ទើបប្រសើរជាងខ្ញុំ។»
២) ពាក្យមិនគួរនិយាយ៖ «ការងារហ្នឹង ខ្ញុំធ្លាប់តែធ្វើវាតែបែបនេះទេ។» ពាក្យគួរនិយាយ៖ « តើប្រាប់ខ្ញុំបានទេ ហេតុអ្វីត្រូវធ្វើបែបនេះវិញ? »
៣) ពាក្យមិនគួរនិយាយ៖ «ខ្ញុំមិនអាចធ្វើបានសោះតែម្ដង។» ពាក្យគួរនិយាយ៖ «ខ្ញុំទៅលែងរួចហើយ តើមានអ្នកណាអាចជួយខ្ញុំបន្តិចបានទេ? »
៤) ពាក្យមិនគួរនិយាយ៖ «គំនិតអ្នកដូចជាស្ដាប់មិនយល់សោះ។» ពាក្យគួរនិយាយ៖ «អត់ទោស តើអ្នកអាចប្រាប់បានទេ ថា ហេតុអ្វីអ្នកគិតដូច្នេះ? »
៥) ពាក្យមិនគួរនិយាយ៖ « អ្នកឯងខុសហើយ។» ពាក្យគួរនិយាយ៖ « គំនិតអ្នកអាចនឹងខុស តែយល់ល្អ អ្នកគួរធ្វើបែបនេះវិញទៅទើបល្អ ។»
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com