ក្មេង៣នាក់បានក្លាយជាអ្នកមាន ដោយមិនទាន់ទាំងរៀនចប់ថ្នាក់វិទ្យាល័យ!!!
វាមិនមែនជារឿងធម្មតានោះទេ ដែលមនុស្សវ័យជំទង់ចេះ រកប្រាក់តាំងពីវ័យក្មេង ជាពិសេសតាំងពីវ័យមិនទាន់រៀនចប់វិទ្យាល័យ។ ទោះវាមិនមែនជារឿងងាយក៏ពិតមែនតែ តែក្មេង ៣នាក់ខាងក្រោមនេះបានបង្កើតអាជីវកម្មទទួលបានជោគជ័យរួចទៅហើយ។
១) Ashley Quall៖ នៅវ័យ១៤ឆ្នាំ Ashley Quallបានបង្កើតគេហទំព័រមួយឈ្មោះថា «whateverlife.com»នៅឆ្នាំ២០១៤។ គេហទំព័រមួយនេះ បានទទួលការគាំទ្រជាខ្លាំង។ Ashley Quall ត្រូវបានគេផ្តល់ប្រាក់ ១,៥ពាន់លានដុល្លារនិងរថយន្តផងជាថ្នូរនឹងការលក់គេហទំព័ររបស់គេមួយនេះ។
២) John Koon៖ ត្រឹមតែវ័យ ១៦ឆ្នាំសោះ John Koon បានបើកជំនួញមួយនៅទីក្រុងញូយ៉ក។ ក្រោយមក John Koon ក៏បានបើកហាងខោអាវមួយកន្លែងទៀត ដែលអាចបង្កើតប្រាក់ចំណូលបានខ្ទង់រយលានដុល្លារ។
៣) Cameron Johnson៖ នៅ១៩៩៤ Cameron Johnsonមានវ័យត្រឹមតែ៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ Cameron Johnson បានបើកក្រុមហ៊ុនលក់សំបុត្រមួយហៅថា«Cheers and Tears »។ មុនពេលដែល Cameron Johnson បញ្ចប់វិទ្យាល័យ Cameron Johnson អាចរកចំណូល ៤០០ ០០០ដុល្លារក្នុងមួយខែ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.entrepreneur.com