​ត្រូវ​ប្រយ័ត្ន!​ ​​​​បច្ចេកវិទ្យា​ទាំង​នេះ ​​អាច​ពង្វក់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​



​​​ប្រព័ន្ធ​បចេ្ចកវិទ្យា​​ សម័យ​នេះ​គឺ​ពិត​ជា​អស្ចារ្យ​ ហើយ​ប្លែក​ៗ សឹង​តែ​​មិន​គួរ​ឲ្យ​ជឿ។ របក​គំហើញ​ថ្មី​ៗ ទាំង​នោះ បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន​ដល់​មនុស្ស​គ្រប់​រូប តែ​ក្នុង​នោះ បើ​អ្នក​មិន​ចេះគ្រប់​គ្រង​ខ្លួន​ឯង​ទេ វា​អាច​នឹង​ក្លាយ​ជា​របស់​មួយ​បញ្ជា​អ្នក​បាន​។

១) ល្បែង​តាម​អ៊ីនធឺណិត៖ កាល​ពី​មុន​ អ្នក​អាច​ជៀស​ពី​ល្បែង​បាន​ដោយ​គ្រាន់​​តែ​កុំ​ចូល​ទៅ​កាស៊ីណូ ឬ​ហ្វូង​ល្បែង​ធំ​ ៗ ទៅ​បាន​ហើយ​។ តែ​សម័យ​នេះ អ្នក​មិន​ចាំ​បាច់​ទៅ​ទី​កន្លេង​នោះ ក៏​អ្នក​អាច​ញៀន​ នឹង​វា​បាន​ដែរ។ ល្បែង​នានា​ មាន​ច្រើន​ណាស់​​ក្នុង​កម្មវិធី​ទូរស័ព្ទ ហើយ​បើ​អ្នក​ហ៊ាន​តែ​​លេង​វា​ច្រើន​ពេក វា​នឹង​ក្លាយ​ជា​របស់​ដែល​អាច​ពង្វក់​អ្នក​បាន​យ៉ាង​ងាយ។​

២) ញៀន​ទូរទស្សន៍​៖ អ្នក​មិន​ដឹង​ឡើយ ថា​ការ​ញៀន​ទូរទស្សន៍​នេះ​វា​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ សុខភាព​អ្នក​ទេ។ ក្នុង​នោះ​អ្នក​អាច​កើត​បញ្ហា​ភ្នែក និង​ការ​គាំង​បេះដូង​ផង​ដែរ ដោយ​សារ​តែ​ការ​ចំណាយ​ពេល​ អង្គុយ​នៅ​មុខ​ទូរទស្សន៍​ច្រើន​ពេក​។

៣) ញៀន​ទូរស័ព្ទ​៖ សម័យ​នេះ​ហើយ​ នរណា​ៗ ក៏​មាន​ទូរស័ព្ទ​កាន់​គ្រប់​ដៃ​ដែរ តែ​ទន្ទឹម​នឹង​នោះ ពួក​គេ​ប្រើប្រាស់​វា​ ដោយ​មិន​បាន​គិត​គ្រប់​ជ្រុង​ជ្រោយ ​ដែល​ជា​ហេតុ ​ នាំ​ឲ្យ​គេ​ខាត​បង់​ពេល​និង​ថវិកា​ច្រើន​អត់ប្រយោជន៍។ មនុស្ស​ច្រើន ណាស់​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​ក្នុង​បន្ទប់ ដោយ​គ្រាន់​តែ ចុច​ទូរស័ព្ទ ចុះ​ឡើង ហើយ​ទុក​ការងារ​សំខាន់​ៗ ចោល៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖ www.lifehack.org

X
5s