Mark Cuban ​​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ការងារ​​ឆ្នាំ​១៩៨០ ​នោះ​ហើយ​ជា​ឱកាស​​ឈាន​ជើង​បើក​ជំនួញ!​



លោក Mark Cuban ​គឺ​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​និង​ល្បី​ល្បាញ​ម្នាក់​នៅ​សហរដ្ឋអាមេរិក។ លោក​កើត​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ ឆ្នាំ​១៩៥៨។ លោក​ជា​ម្ចាស់​ក្រុមហ៊ុន​​ Dallas Mavericks។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ លោក​បាន​ចាប់​ផ្តើម​ការងារ​​ជា​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​កុំព្យូទ័រ​មួយ​កន្លែង។ ប៉ុន្តែ លោក​បាន​រក​​ឃើញ​ខ្លួន​ឯង​​ថា​ មាន​ចំណង់​ចំណូល​ចិត្ត​លើ​ជំនួញ​ជាជាង​ការ​រាប់​លុយ ​ឬ​​ធ្វើ​ការ​ជា​អ្នក​គិត​លុយ។ ថ្ងៃ​មួយ​ លោក​មាន​បញ្ហា​ក្នុង​ការ​បើក​ហាង ប្រធាន​ក្រុមហ៊ុន​ក៏​បាន​បណ្ដេញ​លោក​ចេញ។ នោះ​​ហើយ​ជា​លើក​ចុង​ក្រោយ ​ដែល​លោក​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ។ ក្រោយពេល​មួយ​រយៈ លោក​ក៏​ចាប់​ផ្តើម​ក្រុមហ៊ុន​ដំបូង​របស់​លោក«MicroSolutions»​។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន លោក​រក​បាន​ចំណូល​​បាន​ជា​​ច្រើន​រយ​លាន​ដុល្លារ (ទ្រព្យ​សម្បត្តិ​សរុប​ប្រហែល 3,3 ពាន់​លាន​ដុល្លារ)​ ហើយ​បាន​ក្លាយ​ជា​មហាសេដ្ឋី​​ដ៏​ល្បី​ឈ្មោះ​ម្នាក់៕ ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ www.businessinsider.com
X
5s