ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងផ្ដល់បណ្ណបើកបរ លែងមាន «ចំណាយក្រៅផ្លូវការ» ទៀតហើយ!
ចាប់ពីពេលនេះតទៅ រាល់ការចុះបញ្ជីយានជំនិះ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងផ្ដល់ប័ណ្ណបើកបរយានយន្ត លែង មាន ការចំណាយក្រៅផ្លូវការទៀតហើយព្រោះថា ប្រជាពលរដ្ឋទាំងអស់មិនចាំបាច់មកអគ្គនាយកដ្ឋានដឹកជញ្ជូនពោលគឺធ្វើការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មកាលពីព្រឹកមិញនេះ។
ប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន លោកអ្នកអាច៖
- ចុះបញ្ជីយានជំនិះដោយខ្លួនឯង ឬនៅហាងលក់យានជំនិះ
vehicle.mpwt.gov.kh
- ណាត់កាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
techinspection.mpwt.gov.kh
- ដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរយានយន្ត
driverlicense.mpwt.gov.kh
- ទាញយកកម្មវិធីពី App Store និង Play Store ទ្រឹស្តីនៃការបើកបរ ដោយឥតគិតថ្លៃឥឡូវនេះ dr.mpwt.gov.kh
លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ តាមគោលបំណងរបស់លោកអ្នកនីមួយៗ (ដូចបង្ហាញខាងលើ) រួចបង្កើតគណនេយ្យប្រើប្រាស់ បំពេញពាក្យសុំ បញ្ចូលឯកសារភ្ជាប់ ហើយការបង់ប្រាក់គឺធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ឬយកវិក័យប័ត្រទៅបង់នៅបញ្ជារបង់ប្រាក់ Smart វេរលុយ ឬ Wing។
អ្វីជាលក្ខណៈពិសេសនៃប្រព័ន្ធស្វ័យប្រវត្តិកម្ម? សូមទស្សនាវីដេអូខាងក្រោមនេះ៖