​Oppo Find 9 ​នឹង​ជា​កំពូល​ស្មាតហ្វូន ២០១៧ ​ឌីហ្សាញ​យ៉ាង​ឡូយ ​ភ្ជាប់​កាមេរ៉ា 21MP/16MP ​ហើយ​ថ្ម 4100mAh​



ថ្មីៗ​នេះ មាន​ចចាមអារ៉ាម​អំពី​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Oppo ម៉ុដែល Find 9 ​ដែល​គេ​រំពឹង​ថា នឹង​ជា​កំពូល​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ២០១៧ ជាមួយ​ការ​ឌីហ្សាញ​រូបរាង​ថ្មី​ប្លែក ទាន់សម័យ ហើយ​ភ្ជាប់​កាមេរ៉ា 21MP/16MP ​អម​ដោយ​កម្រិត​ថ្ម 4100mAh។ Oppo Find 9 នឹង​បំពាក់​ដោយ​ឈីប Snapdragon 835 SoC មាន RAM 6GB និង​មេម៉ូរី​ម៉ាស៊ីន 128GB។ ​ Oppo Find 9 នឹង​បែងចែក​ជា​ពីរ​ម៉ូដែល។ ម៉ូដែល​មួយ​ទៀត មាន​សមត្ថភាព​មធ្យម​ដែល​អាច​បំពាក់​ឈីប​ត្រឹម Snapdragon 653 ​មាន RAM 4GB និង​មេម៉ូរី 64GB។ ​ថ្មីៗ​នេះ មាន​ចចាមអារ៉ាម​ថា ក្រុមហ៊ុន​ចិន Oppo ​បាន​អះអាង​លក្ខណៈ​សម្បត្តិ​លំអិត​នៅ​លើ​ម៉ូដែល​ស្មាតហ្វូន​ទាំងពីរ​នេះ​ហើយ។ សូម​មើល​រូប​ដែល​មាន​បញ្ជាក់​លក្ខណៈ​សម្បត្តិ​ខាង​ក្រោម។ ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា Oppo Find 9 នឹង​បំពាក់​អេក្រង់​ទំហំ ៥,៥អ៊ីញ​កម្រិត 2K (អាច​ជា QHD) ​កាមេរ៉ា​ក្រោយ​/មុខ (21MP/16MP) combo និង​មាន​ថាមពល​ថ្ម 4100mAh។ Oppo Find 9 ​នឹង​ជា​ស្មាតហ្វូន​ឌីហ្សាញ​យ៉ាង​ឡូយ គ្មាន​ស៊ុម​ ស្រដៀង​នឹង​ការ​ឌីហ្សាញ​នៅ​លើ Nubian Z11 ​ហើយ​នឹង​បំពាក់​បច្ចេកវិទ្យា borderless ​នៅ​លើ Find 9។ តម្លៃ Opp Find 9 ​ត្រូវ​រំពឹង​ថា នឹង​មាន​ចាប់ពី ៣៩៩៩យ័ន ឬ​ប្រហែល ៥៨០ដុល្លារ​អាមេរិក៕ ​
X
5s