​​ប្រទេស​ទាំង​៥​ ​ដែល​នាំ​ចូល​ពេជ្រ​ច្រើន​ជាង​គេ​ក្នុង​លោក​



ពេជ្រ​គឺ​ជា​​វត្ថុ​ដ៏​​កម្រ​ និង មាន​តម្លៃ​បំផុត​មួយ​នៅ​លើ​ពិភពលោក​។ វា​​ត្រូវ​គេ​យក​ទៅ​ប្រើ​ ​ជា​គ្រឿង​អលង្ការ​ដើម្បី​លម្អ​រាងកាយ​។ ​ជា​ពិសេស​ទៅ​​ទៀត​នោះ គេ​ក៏​យក​ពេជ្រ​ទៅ​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផង​ដែរ​ ​ព្រោះ​ពេជ្រ​មាន​លក្ខណៈរឹងមុំា​ខ្លាំង​ ដូច្នេះ​ហើយ​គេ​អាច​យក​វា​​ដើម្បី​កាត់​ ឬ ​ទម្លុះ​ ឬ ខួង​វត្ថុ​រឹង​ៗ​។ ​បើ​យោង​តាម​​ World's Top Exporter ​​​ខាង​ក្រោម​នេះ គឺ​ជា​ប្រទេស​ទាំង​៥​ដែល​នាំ​ចូល​ពេជ្រ​ច្រើន​ជាង​គេ​ក្នុង​លោក​ប្រចាំ​ឆ្នាំ​២០១៥​៖​​​​​​​ ១) ​​សហរដ្ឋអាមេរិក (មាន​តម្លៃ​សរុប​២៤​ពាន់​លាន​ដុល្លារ​អាមេរិក​)​ ២) ​ហុងកុង​ (​មាន​តម្លៃ​សរុប​​១៩,១​ ​ពាន់​លាន​ដុល្លារ​អាមេរិក​​) ៣) ​​ឥណ្ឌា​ (​​មាន​តម្លៃ​សរុប​​១៦,៤​ពាន់​លាន​ដុល្លារ​អាមេរិក​ ​​) ៤) ​​បែលហ្ស៊ិក​ (​មាន​តម្លៃ​​សរុប​​១៥​​,៦​ពាន់​លាន​ដុល្លារ​អាមេរិក​) ៥) ​​អារ៉ាប់រួម (​មាន​តម្លៃ​សរុប​​៧,៩​ពាន់​លាន​ដុល្លារ​អាមេរិក​)៕ ​ដោយ​៖ រតនា​ ​វិចិត្រ​
X
5s