ស្គាល់លោក Trump ចុះមានដឹងថា ភរិយា កូនៗ និងបងប្អូន​បង្កើត​របស់លោកមានកម្រិតអប់រំ និងការងារយ៉ាងណាខ្លះទេ?​



លោក Trump ត្រូវបានគេស្គាល់ថា ជាអ្នកមានបទពិសោធន៍ក្នុងការរកស៊ីដ៏ជោគជ័យម្នាក់ ហើយលោកទើបបានក្លាយជាអ្នកនយោបាយដ៏ជោគជ័យមួយរូបផងដែរបន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី ៤៥។ តើភរិយា​ កូនៗ និង​បង​ប្អូន​បង្កើត​របស់លោកវិញ មានអ្វីដែលពិសេស? -លោកស្រីទីមួយរបស់សហរដ្ឋអាមេរិក គឺលោកស្រី Melania បច្ចុប្បន្នមានវ័យ ៤៦ឆ្នាំ។ លោកស្រីបានក្លាយជាជនជាតិអាមេរិក (ចូលសញ្ជាតិ) ផ្លូវ​ការ​នៅឆ្នាំ២០០៦ ហើយលោកស្រីអាចនិយាយបាន ៥ភាសា។ លោកស្រីមានសញ្ជាតិដើម​ ស្លូវេនី (​លោក​ស្រី​ជា​អតីតតារាបង្ហាញម៉ូដ)។ -លោកស្រី បានដាក់ឈ្មោះកូនប្រុសតូច​ជាង​គេ​របស់លោកស្រី​ ​គឺ ដូណាល់តូច (Little Donald)។ ទើបតែមានអាយុ ១០ឆ្នាំ រូបគេនិយាយភាសាស្លូវេនី ហើយមានកន្លែងរស់នៅផ្ទាល់ខ្លួនគឺអគារមួយជាន់នៅ​​ Trump Tower -កូនប្រុសច្បងគេបង្អស់ឈ្មោះ Donald Trump Jr. បច្ចុប្បន្នវ័យ ៣៩ឆ្នាំ នឹង​បំពេញ​តួនាទីដឹកនាំអង្គការរបស់ត្រាំ។ Donald Jr. អាចនិយាយភាសាឆែកបានយ៉ាងល្អ ហើយមានកូនចំនួន ៥នាក់។ -កូនស្រីបន្ទាប់គឺ Ivanka មានវ័យ ៣៥ឆ្នាំ គឺជាអតីតតារាបង្ហាញម៉ូដដូច​ម្ដាយ​ដែរ និងជាអតីតនិស្សិតសាកលវិទ្យាល័យ Pennsylvania។ បច្ចុប្បន្ន នាងមានកូន ៣នាក់ ហើយមិនកាន់ការក្នុងការងារជំនួញគ្រួសាររបស់ខ្លួននោះទេក្នុងពេលដែលឪពុកឡើងកាន់តំណែងនេះ។ ប៉ុន្តែប្ដីរបស់នាងដែលត្រូវជាកូនប្រសាររបស់ត្រាំវិញ នឹងបំពេញការងារជាទីប្រឹក្សាជាន់ខ្ពស់នៅសេតវិតមាន។ -Eric Trump ជាកូនប្រុស និងជាត្រូវជាកូនទី៣ បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ។ គេនឹងកាន់ការងារជាមួយបងប្រុស​ច្បងលើការងារមើលការខុសត្រូវអង្គការរបស់ត្រាំ។ គេបានបញ្ចប់ការសិក្សានៅ Georgetown និងមានមូលនិធិ​ធ្វើ​ការងារមនុស្សធម៌ ខណៈ​ប្រពន្ធ​របស់គេឈ្មោះ Lara ធ្វើការនៅ Inside Edition។ -កូនស្រីម្នាក់ទៀតឈ្មោះ Tiffany វ័យ ២៣ឆ្នាំគឺជាកូនស្រីតែម្នាក់គត់ជាមួយនឹងភរិយាមុនគឺលោកស្រី Marla Maples។ នាងទើបតែបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Pennsylvania នៅឆ្នាំ២០១៦ និងរស់នៅពេញរូបពេញរាងនៅ California។ បង​ប្អូន​បង្កើត -បងស្រីរបស់លោក ត្រាំ គឺ Maryanne Trump Barry វ័យ ៧៩ឆ្នាំគឺជាចៅក្រមសហព័ន្ធដែលចូលនិវត្តន៍ហើយ ហើយលោកស្រីកម្រចេញមុខផ្ដល់បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មានណាស់។ -បងស្រីម្នាក់ទៀត គឺ Elizabeth Trump Grau គឺជាមន្ត្រីជាន់ខ្ពស់ផ្នែកធនាគារដែលចូលនិវត្តន៍​ដូច​​បង​ស្រី​ច្បង​ដែរ។ -លោកមានប្អូនប្រុសម្នាក់ទៀត គឺ Robert Trump ដែលបានដឹកនាំការងាររកស៊ីត្រកូលរបស់លោកជោគជ័យ​ដល់​បច្ចុប្បន្ន។ បច្ចុប្បន្នលោកមានវ័យ ៦៧ឆ្នាំ ហើយបានចូលនិវត្តន៍ហើយ។ -​លោកក៏មានបងប្រុសម្នាក់ទៀតដែរឈ្មោះ Frederick (Freddy) Trump Jr. ដែលបានស្លាប់កាលពីឆ្នាំ១៩៨១៕​
X
5s