លោក ​លីក្វាន់យូ​ ពេល​ទស្សនកិច្ច​នៅ​កម្ពុជា​ ឆ្នាំ​១៩៦៧៖ «ខ្ញុំ​សង្ឃឹម​ថា​ ថ្ងៃ​ណា​មួយ​ទីក្រុង​របស់​ខ្ញុំ​​នឹង​ដូច​ទីក្រុង​​​ភ្នំពេញ»​



​«ខ្ញុំ​សង្ឃឹម​ថា​ ថ្ងៃ​ណា​មួយ​ទីក្រុង​របស់​ខ្ញុំ​​នឹង​មាន​រូបរាង​ដូច​នេះ​[សំដៅ​ទៅ​លើ​ទីក្រុង​ភ្នំពេញ]»​ ជា​ពាក្យ​មួយឃ្លា​របស់​បិតា​ស្ថាបនិក​និង​ជា​នាយករដ្ឋមន្ត្រី​ទី​មួយ​នៃ​ដែន​កោះ​សិង្ហបុរី​​លោក​លីក្វាន់យូ​ ដែល​លោក​បាន​ធ្វើ​ដំណើរ​​​ទស្សនកិច្ច​មក​កម្ពុជា​នៅ​ខែ​មេសា​ ​ឆ្នាំ​១៩៦៧​ ​តប​តាម​ការ​អញ្ជើញ​​របស់​​​ព្រះ​បរម​រតនកោដ្ឋ។ ជា​មួយ​គ្នា​នេះ​ដែរ​ លោក​លីក្វាន់​យួរ​ថែម​ទាំង​​មាន​ប្រសាសន៍​ដែល​ត្រូវ​​បាន​ដក​ស្រង់​​​ដូច្នេះ​ថា​ ៖«នៅ​​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០​ ​ប្រទេស​កម្ពុជា​​​ ជា​តារា​រះ​នៃ​តំបន់​ឥណ្ឌូចិន​ ដែល​ជា​ដែនដី​សម្បូរ​ទៅ​ដោយ​បញ្ញាជន​ ពាណិជ្ជករ​ ​សិល្បករ​ ​និង​​គហបតី​ ដែល​រស់​នៅ​ ​កម្សាន្ត​ និង​ធ្វើ​ការ​នៅ​ទីនោះ។ ភ្នំពេញ​គឺ​ជា​​គ្រឿង​អលង្ការ​​នៃ​ទ្វីប​អាស៊ី...»៕ ​​​​
X
5s