អត្ថប្រយោជន៍សំខាន់ៗ ចំពោះការធ្វើការជាមួយមនុស្សដែលមិនស្គាល់គ្នាពីមុនសោះ
អ្នកមិនត្រឹមតែរៀនបានច្រើនពីការងារខ្លួនឯងទេ ថែមទាំងរៀនបានច្រើនពីអ្នករួមការងារថែមទៀត បើអ្នកតែងជួបជាមួយអ្នករួមការងារច្រើន មានន័យថាអ្នកកាន់តែទទួលចំណេះដឹងពីពួកគេបានកាន់តែច្រើនបែបច្រើនយ៉ាង។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដែលអ្នកទទួលបាន នៅពេលធ្វើការជាមួយមនុស្សដែលមិនដែលស្គាល់ពីមុនមក៖
១) អ្នកនឹងកាន់តែស្គាល់មនុស្សច្រើន ដែលវាផ្ដល់ភាពងាយស្រួលដល់ការងារអ្នកនៅថ្ងៃមុខ។
២) អ្នកអាចបង្កើនសមត្ថភាព ដើម្បីពង្រីកគំនិតអ្នកឲ្យកាន់តែធំ ទូលាយជាងមុន ។
៣) ផ្ដល់ឱកាសដល់ខ្លួនឯងធ្វើការងារ ជាមួយមនុស្សថ្មី ជាច្រើន រួមទាំងទីកន្លែងថ្មីផងដែរ។
៤) បំបាត់ភាពឯកា និងកែរោគអផ្សុក ព្រោះថា អ្នកអាចជាមនុស្សមានប្រាជ្ញាខ្ពស់ មានភាពច្នៃប្រឌិត តែបើនៅតែម្នាក់ឯងឯកាពេក ភាពខ្លាំងរបស់អ្នកក៏ថមថយដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com