អ្នកនិពន្ធអាមេរិក លោកTim Ferriss៖ «បើអ្នកមិនសប្បាយចិត្តជាមួយអ្វីដែលខ្លួនមានទេ អ្នកគ្មានថ្ងៃស្គាល់ភាពរីករាយឡើយ»
«បើអ្នកមិនសប្បាយចិត្តជាមួយអ្វីដែលខ្លួនមានទេ អ្នកគ្មានថ្ងៃស្គាល់ភាពរីករាយឡើយ»។ នេះជាការលើកឡើងរបស់លោក Tim Ferrissដែលជាអ្នកនិពន្ធ និង ជាអ្នកជំនាញផ្នែកវោហារសាស្ត្រសាធារណៈ។
ជាទូទៅមនុស្សមិនបានចាប់អារម្មណ៍ ឬផ្ដល់តម្លៃនូវអ្វីដែលខ្លួនមាននោះទេ តែបែរជាផ្ដល់តម្លៃខ្លាំងហួសហេតុចំពោះ អ្វីដែលខ្លួនមិនទាន់មានទៅវិញ ដូច្នេះហើយ ធ្វើឲ្យពួកគេភ្លេចគិតរហូតបាត់បង់ទើបស្ដាយក្រោយ។ ដូច្នេះហើយ បានជាលោក Tim Ferriss ចង់បញ្ជាក់ថា មនុស្សដែលមិនផ្ដល់តម្លៃលើអ្វីដែលខ្លួនកំពុងមាននោះ គឺប្រាកដជាគ្មានថ្ងៃស្គាល់ភាពរីករាយនោះឡើយ។ អ៊ីចឹងហើយ បើចង់ឲ្យជីវិតពោរពេញទៅដោយភាពរីករាយ និង ប្រកបទៅដោយអត្ថន័យពេញលេញនោះ គឺត្រូវផ្ដល់តម្លៃ និង ថែរក្សាអ្វីដែលខ្លួនមាន បើមិនដូច្នោះទេ អ្នកនឹងស្ដាយក្រោយនៅពេលបាត់បង់មិនខាន ហើយអ្វីៗក៏ហួសពេលអស់៕
ដោយ៖ រតនា វិចិត្រ