នាវា​មុជ​ទឹក​វៀតណាម​ទិញ​ពី​រុស្ស៊ី​​ឆ្នាំ​២០០៩​ ​​យក​មក​ដល់​វៀតណាម​​ហើយ​​



នាវា​មុជ​​ទឹក​​ប្រើ​​ម៉ាស៊ូត​​ទី​ ៦​និង​ជា​​នាវា​​ចុង​ក្រោយ​ដែល​វៀតណាម​កុម្មង់​ទិញ​ពី​រុស្ស៊ី​នៅ​ក្រោម​កិច្ច​​ព្រមព្រៀង​​ឆ្នាំ​២០០៩​ បាន​បញ្ជូន​ឱ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ពី​ Yahoo។ ​​នាវា​មុខ​ទឹក​នេះ​មាន​ឈ្មោះ​ថា​ Varshavyanka ​ត្រូវ​បាន​រចនា​ឡើង​ដូច ​​ម៉ូដែល​ Kilo ​​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​ណាតូ​។ ​​នាវា​ត្រូវ​បាន​បញ្ជូន​ពី​ទីក្រុង​ St. Petersburg ​​របស់​រុស្ស៊ី​មក​កាន់​ឆ្នេរ​ Cam Ranh Bay នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម។ នាវា​នេះ​អាច​​​ផ្ទុក​ទម្ងន់​បាន​ ​៣៩៥០​​តោន​បើ​សិន​ដាក់​ពេញ​ និង​អាច​ពន្លេច​ខ្លួន​បាន​យ៉ាង​ស្រួល។ ​វា​មាន​​ប្រវែង​ ៧៤​ម៉ែត្រ​​ ដែល​អាច​បើក​ក្នុង​ល្បឿន​​បាន​ប្រហែល​ ៤៦​​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​អាច​បើក​បរ​ក្នុង​រយៈ​ចម្ងាយ​ពី​​ ១.១​ម៉ឺន​ ទៅ​ ១.៣​ម៉ឺន​គីឡូម៉ែត្រ៕​​​ ​​ ​ ​ ​​​
X
5s