ដំណឹងល្អ! មានអ្នកពិការភ្នែក ដំឡើងកម្មវិធីនេះលើទូរស័ព្ទ អាចជួយពួកគាត់បានមួយផ្នែកធំ!
Tech Insider បានចេញវីដេអូមួយដែលបង្ហាញពីកម្មវិធីទូរស័ព្ទមួយត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកពិការភ្នែកមើលអ្វីមិនឃើញអ្វីទាំងអស់។ កម្មវិធីនោះ អាចនិយាយអ្វីដែលវាមើលឃើញ (say what it sees) ពោលគឺអាចអានឈ្មោះវត្បានថុរាប់ពាន់ប្រភេទ។
កម្មវិធីទូរស័ព្ទនោះមានឈ្មោះថា Aipoly ដែលអាចទាញយកបានពី App Store ដោយឥតគិតថ្លៃប៉ុន្តែមិនទាន់មាននៅលើ Playstore របស់ Google នៅឡើយទេ។ មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងអាចអានពណ៌បានថែមទៀតផង។ វាមាន ៧ ភាសា ប៉ុន្តែមិនទាន់មានជាភាសាខ្មែរនោះទេ៕