អតីត​បុគ្គលិក​Facebookថា ​​​បើ​ចង់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​Facebook​ ​ត្រូវ​ឆ្លងកាត់​ការ​សម្ភាសន៍​​ជាង​១០​ដំណាក់កាល​​



លោក​ ​​ ​ChRiS Gomersall ​អ្នក​អតីត​​បុគ្គលិក​របស់​ក្រុម​ហ៊ុន Facebook​ ​ដោយ​បម្រើ​ការ​ផ្នែក​​អ្នក​យុទ្ធសាស្ត្រ​ច្នៃប្រឌិត បាន​ថ្លែង​ថា ​ការ​ចូល​បម្រើការ​នៅ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​មួយ​នេះ​​ ​មិន​មែន​ជា​រឿង​ងាយ​នោះ​ឡើយ​ ​ព្រោះ​ត្រូវ​ឆ្លងកាត់​ការ​សម្ភាសន៍​ច្រើន​ដំណាក់​កាល​ណាស់​។ ​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​CNBC ​របស់​អាមេរិក​។ ​​​​ ​​«​​ខ្ញុំ​បាន​ឆ្លងកាត់​ការ​សម្ភាសន៍​រហូត​ដល់​១៧​ដង​ ទម្រាំ​​ជោគជ័យ​ និង ទទួល​បាន​ការងារ​ជា​ផ្លូវ​ការ​»។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ChRiS Gomersall។ ​​​​​អតីត​បុគ្គលិក​បុគ្គលិក​រូប​នេះ ​បន្ថែម​ថា ​មុន​ដំបូង​​លោក​ស្មាន​ថា ​ដោយសារតែ​វា​ជា​​មុខ​ដំណែង​ដែល​លោក​ដាក់​ពាក្យ​ទៅ​នោះ ​គឺ​ថ្មី​​ក្នុង​ក្រុមហ៊ុន ​អ៊ីចឹង​ហើយ​បាន​ជា​ ត្រូវ​​ធ្វើ​ការ​សម្ភាសន៍​យូរ​ ប៉ុន្តែ​នៅ​ពេល​ដែល​ចូល​ធ្វើ​ការ​ជា​ផ្លូវ​ការ​ ​ទើប​ដឹង​ថា​ ​អ្នក​គ្រប់គ្នា​សុទ្ធ​តែ​ឆ្លង​កាត់​ដំណាក់កាល​ប្រហាក់​ប្រហែល​គ្នា​ ពោល​គឺ​សុទ្ធតែ​ជាង​១០​ដង​៕ ​ដោយ​៖ រតនា​ ​វិចិត្រ
X
5s