ស្ថាបនិក PayPal លោក Peter Thiel៖ «មនុស្សភាគច្រើនផ្ដល់តម្លៃដល់ការបរាជ័យហួសហេតុពេក»
លោក Peter Thiel ជាមហាសេដ្ឋីវ័យរបស់អាមេរិក និង ជាស្ថាបនិករបស់ក្រុមហ៊ុនPayPal បានបង្ហាញពីគំនិតផ្ទុយមួយពីមតិទូទៅចំពោះពាក្យថាការបរាជ័យ។
មនុស្សទូទៅតែងលើកឡើងថា ការបរាជ័យគឺពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការឆ្ពោះទៅរកភាពជោគជ័យ។ ប៉ុន្តែសម្រាប់លោក Peter Thiel បានបង្ហាញពីគំនិតផ្ទុយថា៖ «មនុស្សភាគច្រើនផ្ដល់តម្លៃដល់ការបរាជ័យហួសហេតុពេក»។ មហាសេដ្ឋីរូបនេះបញ្ជាក់ថា គ្រប់គ្នាយល់ឃើញថា ការបរាជ័យជាស្ពាន និង ជាកូនសោមួយដើម្បីឈានទៅដល់ភាពជោគជ័យធំធេងក្នុងជីវិត ប៉ុន្តែភាពជាក់ស្ដែងគឺមិនអ៊ីចឹងទាំងស្រុងនោះឡើយ ព្រោះទី១ ដោយសារតែពួកគេមិនបានរៀនពីការបរាជ័យនោះ ហើយមួយវិញទៀត ទោះបីជារៀន គឺរៀនតែមួយផ្នែកប៉ុណ្ណោះ។ ស្ថាបនិក PayPal បន្ថែមថា បើក្រុមហ៊ុន ឬ អាជីវកម្មមួយបរាជ័យ គឺមិនមែនបរាជ័យដោយសារតែមូលហេតុមួយឡើយ គឺមានច្រើនណាស់។ ដូច្នេះបើអ្នកមិនព្យាយាមរៀនឲ្យបានច្រើន ហើយព្យាយាមស្វែងរកយុទ្ធសាស្ត្របន្ថែមទេ នោះការបរាជ័យនឹងកើតឡើងជាថ្មី។ ត្រូវព្យាយាមបញ្ចៀសការបរាជ័យឲ្យអស់ពីលទ្ធភាព៕
ដោយ៖ រតនា វិចិត្រ