អ្នក​និពន្ធ​អាល្លឺម៉ង់​​ ​Anne Frank៖ ​​«​អ្នក​ដែល​ពោរពេញ​ដោយ​ភាព​រីករាយ​​ តែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​រីករាយ​ដែរ​»​



​​«​អ្នក​ដែល​ពោរពេញ​ដោយ​ភាព​រីករាយ​​ តែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​រីករាយ​ដែរ​»។​​ នេះ​គឺ​ជា​​​ការ​លើក​ឡើង​របស់​ Anne Frank​ ជា​​អតីត​​អ្នក​និពន្ធ​ដ៏​វ័យក្មេង​ដ៏​ល្បី​របស់​អាល្លឺម៉ង់។ ​​

ក្នុង​ន័យ​នេះ ​Anne Frank​ ​ចង់​បញ្ជាក់​ថា ​​មិន​ថា​ក្នុង​ស្ថានភាព​ណា​ទេ​ មនុស្ស​ដែល​មាន​ភាព​រីករាយ​​តែង​នាំ​មក​នូវ​ភាព​រីករាយ​ដល់​​អ្នក​ដទៃ​ ជាង​មនុស្ស​ដែល​​ចូលចិត្ត​ចងចិញ្ចើម។ ​មាន​ន័យ​ថា បើ​យើង​ញញឹម​ដាក់​អ្នក​ដទៃ​ ​នោះ​អ្នក​ដទៃ​ប្រាកដ​ជា​ញញឹម​ដាក់​​យើង​វិញ ​ហើយ​ទោះបី​ជា​មិន​បាន​ញញឹម​ដាក់​យើង ក៏​ពួកគេ​មិន​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​អ្វី​ដាក់​យើង​នោះ​ដែរ​។ អ្វី​ដែល​សំខាន់​​នោះ ​​​​​ការ​ញញឹម​នឹង​នាំ​មក​នូវ​​ការ​ចាប់​ផ្ដើម​នូវ​ទំនាក់ទំនង​យ៉ាង​ល្អ​រវាង​មនុស្ស​ម្នាក់​ និង ​មនុស្ស​ម្នាក់​ទៀត​។​ ​ត្រូវ​ចាំ​ថា គ្មាន​នរណា​ម្នាក់​ចង់​និយាយ​ ឬ​​ មើល​មុខ​អ្នក​ឡើយ​ប្រសិនបើ​​អ្នក​​គ្មាន​ស្នាម​ញញឹម​ ឬ ​​ធ្វើ​មុខ​ស្អុយ​ជាប់​រហូត​។ ​ដូច្នេះ​ហើយ ​ព្យាយាម​​ធ្វើ​ខ្លួន​ឲ្យ​រីករាយ​ ​ជា​ពិសេស​នោះ​គឺ​ការ​ញញឹម​ ​ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ខ្លួន​អ្នក​មាន​អារម្មណ៍​​ល្អ​នោះ​ទេ​ វា​ថែម​ទាំង​ជួយ​ឲ្យ​​មនុស្ស​ជុំវិញ​ខ្លួន​រីករាយ​ផង​ដែរ​៕​

​ ​ដោយ​៖ រតនា​ ​វិចិត្រ​

X
5s