ទើប​ឡើង​កាន់​តំណែង​បាន​​១​ថ្ងៃ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​​ថ្មី​អាមេរិក ​​​​បញ្ជា​​ឱ្យ​វាយ​ប្រហារ​កម្ទេច​ ISIS ​៣១​ដង​​



រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្មី​របស់​អាមេរិក​លោក​ James Mattis ដែល​ទើប​ឡើង​កាន់​តំណែង​បាន​ ១​ថ្ងៃ​​ បាន​បញ្ជា​ឱ្យ​កង​កម្លាំង​អាមេរិក​វាយ​ប្រហារ​មក​លើ​កង​កម្លាំង​ ISIS ​ចំនួន​ ៣១​ដង​​នៅ​ទឹក​ដី​នៃ​ប្រទេស​អ៊ីរ៉ាក់​ និង​​ស៊ីរី។ ​ ក្នុង​ការ​វាយ​ប្រហារ​នេះ​ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ DailyCaller ​បាន​​ឱ្យ​ដឹង​ថា​ មាន​ការ​ប្រើ​យន្តហោះ​ប្រយុទ្ធ​ ​យន្តហោះ​ទម្លាក់​គ្រាប់​ ​និង​យន្តហោះ​ដែល​បញ្ជា​ដោយ​អ្នក​បើកបរ​ពី​ចម្ងាយ​​ដោយ​ការ​​វាយ​ប្រហារ​ធ្វើ​ឡើង​ ២៥​ដង​នៅ​ស៊ីរី​ និង​ ៦​ដង​នៅ​អ៊ីរ៉ាក់​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ។ ​នៅ​ស៊ីរី​ ​វាយ​ប្រហារ​​២​ដង​កម្ទេច​​កង​កាំភ្លើង​ធំ​​ ISIS នៅ​ក្បែរ​ក្រុង​ Bab និង​ការ​​វាយ​ប្រហារ​ផ្សេងៗ​ទៀត​​បាន​កម្ទេច​ទីតាំង​ ISIS ជា​ច្រើន​កន្លែង​ទាំង​នៅ​អ៊ីរ៉ាក់​ និង​ស៊ីរី។ សូម​បញ្ជាក់​ថា​ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ លោក​ត្រាំ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​កម្ទេច​ ISIS ​ក្នុង​រយៈ​ពេល​ខ្លី​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នៅ​​​ថ្ងៃ​កាន់​អំណាច​ដំបូង​ លោក​បាន​ថ្លែង​ថា​ លោក​នឹង​បញ្ចុះបញ្ចូល​មេ​ទ័ព​ធំ​ៗ​ទាំង​អស់​របស់​លោក​ឱ្យ​​ធ្វើ​ផែនការ​ច្បាស់​លាស់​មួយ​ដើម្បី​កម្ទេច​ក្រុម​ ISIS ម្ដង​មួយ​ៗ​ និង​រហូត​​ទាល់​តែ​អស់​នៅ​ក្នុង​រយៈ​ពេល​ ៣០​ថ្ងៃ៕​​
X
5s