មហាសេដ្ឋី​អង់គ្លេស លោក Branson​ ​ប្រាប់​ពី​មូលហេតុ​មួយ​ដែល​សម្លាប់​អាជីវកម្ម​ថ្មី​យ៉ាង​ងាយ​បំផុត​



លោក​ Richard Branson​ ​មហាសេដ្ឋី​របស់​អង់គ្លេស​ បាន​លើក​ឡើង​ថា ​​ការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​មិន​បាន​ល្អ ​គឺជា​​មូលហេតុ​ដ៏​ធំ​មួយ​ដែល​ធ្វើ​​ឲ្យ​អាជីវកម្ម​ថ្មីៗ​ជា​ច្រើន​បាន​ដួល​ទៅ​វិញ​ ​បន្ទាប់​ពី​ដំណើរ​ការ​បាន​ត្រឹម​មួយ​រយៈ​ប៉ុណ្ណោះ​។

​​​លំហូរ​សាច់ប្រាក់​​ (Cash Flow) ​គឺ​ជា​ចំណុច​សំខាន់​បំផុត​របស់​ក្រុមហ៊ុន​នីមួយៗ​​ ​ហើយ​​វា​រឹត​តែ​សំខាន់​ទៅ​ទៀត​សម្រាប់​ ​អាជីវកម្ម​ដែល​ទើប​តែ​បង្កើត​ឡើង​ថ្មីៗ​។ ​ជាទូទៅ​ ​អ្នក​ដែល​បង្កើត​អាជីវកម្ម​ ​​គឺ​មិន​សូវ​មាន​​ធនធាន​ច្រើន​នោះ​ឡើយ​ ហើយ​បទពិសោធន៍​ក៏​មិន​សូវ​មាន​ ​​ហើយ​អ្វី​ដែល​សូវ​មាន​ទៀត​នោះ គឺ​ ការ​យល់​ដឹង​ពី​ការ​គ្រប់គ្រង​​លំហូរ​សាច់​ប្រាក់​ឲ្យ​បាន​ល្អ​។ ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ ដែល​ដកស្រង់​ដោយ​សារព័ត៌មានCNBC​ ​របស់​អាមេរិក​បាន​​បង្ហាញ​ថា​ ​​​​៨២​ភាគរយ​នៃ​ក្រុមហ៊ុន​ថ្មីៗ​ដែល​ទើប​តែ​បង្កើត​ឡើង​នោះ ​បរាជ័យ​ដោយសារតែ​ ​ការ​គ្រប់គ្រង​លំហូរ​សាច់​ប្រាក់​មិន​បាន​ល្អ​៕​​​​ ​

​ដោយ​៖ រតនា​ ​វិចិត្រ

X
5s