ចង់ក្លាយជាសិស្សពូកែ ត្រូវចេះតិកនិករៀបចំពេលវេលារៀនទាំងនេះ
សិស្សមិនពូកែមួយចំនួន គឺមិនមែនមកពីគេមិនខំនោះទេ តែមកពីពួកគេមិនចេះរៀបចំពេលឲ្យបានច្បាស់លាស់។ ពេលវេលាគឺមានឥទ្ធិពលខ្លាំងណាស់ សម្រាប់សិស្យម្នាក់ៗ។ បើពួកគេអាចចំណាយពេល ហើយរៀបចំឲ្យបានច្បាស់លាស់ ថាពេលណាគួរធ្វើអ្វីនោះ គេនឹងក្លាយជាសិស្សពូកែដោយមិនដឹងខ្លួន។
១) រៀបចំ កាលបរិច្ឆេទពេញមួយឆ្នាំ៖ បើអ្នកមានប្រតិទិនមួយ វាពិតជាល្អណាស់ ព្រោះអ្នកអាចកត់ទុកនៅលើនោះ ថាថ្ងៃណា ខែណាដែលអ្នកគួររៀន។ ក្នុងនោះគួររួមបញ្ចូល« កិច្ចការសាលាដែលមាន ថ្ងៃដែលអ្នកត្រូវប្រលង រាល់សកម្មភាពសាលាដែលអ្នកត្រូវដឹង រួមនឹងសកម្មភាពនៅសាលាផ្សេងៗទៀតពេញមួយឆ្នាំ។»
២) រៀបចំពេលវេលាប្រចាំសប្ដាហ៍ឲ្យច្បាស់៖ វាមានលក្ខណៈខុសគ្នា ពីការរបចំពេលវេលាពេញមួយឆ្នាំ ព្រោះថា អ្នកក៏ត្រូវតែច្បាស់ដែរ ថាតើមួយអាទិត្យអ្នកគួរធ្វើអ្វីខ្លះនោះ។ ក្នុងនោះគួរមាន « ថ្នាក់ដែលអ្នកមានសម្រាប់មួយសប្ដាហ៍ កំណត់ការងារសាលាណាដែលអ្នកត្រូវធ្វើរាល់សប្ដាហ៍ កត់បន្ថែមថា គ្រូត្រូវការអ្វីខ្លះទៀត ប្រចាំសប្ដាហ៍ ។»
៣) រៀបចំពេលវេលាប្រចាំថ្ងៃ៖ ពេលវេលាប្រចាំថ្ងៃ ក៏ខុសនឹងពេលខាងលើដែរ ហើយវាគឺសំខាន់ជាងគេតែម្ដង។ អ្នកត្រូវតែដឹងទាំងអស់ តាំងពីពេលងើបពីគេងពេលព្រឹក រហូតដល់ចូលគេងវិញ អ្នកមានអ្វីធ្វើខ្លះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖ www.educationcorner.com