រឿង​សំខាន់ៗ​១០​យ៉ាង​ដែល​អ្នក​គួរ​ដឹង​ពី​ប្រទេស​ប្រ៊ុយណេ​ ដែល​ជា​ស្ដេច​ប្រេង​នៅ​អាស៊ីអាគ្នេយ៍​



ប្រទេស​ប្រ៊ុយណេ គឺ​ជា​រដ្ឋតូចមួយ​ស្ថិត​នៅ​លើ​ឆ្នេរ​សមុទ្រ​ខាង​ជើង​នៃ​កោះ​Borneo​នៅ​ភាគ​អាសីុ​អាគ្នេយ៍។ ត្បិត​ប្រទេសនេះតូចក៏ពិតមែន តែសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ជាពិសេសប្រេង។ ខាងក្រោម​នេះ​ដែរ គឺ​ជា​ការ​ពិត​ទាំង​១០​យ៉ាង​អំពី​ប្រទេស​មួយ​នេះ​ដែល​អ្នក​ចាំបាច់​គួរ​យល់​ដឹង៖

១) តាម​ពិត​ប្រទេស​ប្រ៊ុយណេ​ទទួល​បាន​ឯករាជ្យ​របស់​ខ្លួន​ពី​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩៨៤ ប៉ុន្តែ​ពួកគេ​តែងតែ​អបអរ​សាទរ​ការ​ទទួល​បាន​ឯករាជ្យ​របស់​ខ្លួន នៅ​រៀងរាល់​ខែ​មករា ថ្ងៃ​ទី​២៣​ទៅវិញ។

២) យោង​ទៅ​តាម​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (International Monetary Fund) ប្រ៊ុយណេ​គឺ​ជា​ប្រទេស​ដែល​ឈរ​លើ​លំដាប់​ទី៥ ជា​ប្រទេស​ដែល​មាន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ សេដ្ឋកិច្ច​របស់​ពួកគេ​ជា​ចម្បង​ពឹង​ផ្អែក​ទៅលើ​ធនធាន​ទំនុក​បម្រុង​ដូចជា ប្រេង ហ្គាស និង​ធ្យូងថ្ម។

៣) ស្ដេច​របស់​ប្រទេស​ប្រ៊ុយណេ គឺ​ជា​ស្ដេច​ដែល​មាន​ជាង​គេ​បំផុត​ស្ថិត​នៅ​លំដាប់​ទី២​នៅ​ក្នុង​ពិភពលោក បន្ទាប់​ពី​ស្ដេច​របស់​ប្រទេស​ថៃ។ ទ្រង់​មាន​​រថយន្ត​លើស​ពី​៥,០០០​គ្រឿង​ឯណោះ។

៤) ប្រទេស​ប្រ៊ុយណេ ជា​ម្ចាស់​កាន់កាប់​លើ​តំបន់​តូច​២​កន្លែង​នៃ​កោះ​Borneo ដែល​ផ្ទៃ​ដី​សរុប​របស់​តំបន់​ទាំង​២​នេះ​បូក​បញ្ចូល​គ្នា មាន​ប្រហាក់ប្រហែល​នឹង​ផ្ទៃដី​របស់​ទីក្រុង Norfolk​របស់អាមេរិក។

៥) ប្រជាជន​សរុប​របស់​ប្រទេស​ប្រ៊ុយណេ​មាន​ត្រឹមតែ​៤០៨,០០០​នាក់ ដែល​ចំនួន​នេះ​មាន​តិច​ជាង​ចំនួន​ប្រជាជន​សរុប​ក្នុង​ទីក្រុង​Leicester​នៃ​ប្រទេស​អង់គ្លេស​ទៅ​ទៀត។

៦) ប្រទេស​ប្រ៊ុយណេ បាន​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ដំបូង​ក្នុង​ឆ្នាំ១៩៨៨ ស្រប​ពេល​ដែល​គណៈប្រតិភូ​របស់​ពួកគេ​មាន​តែ​មួយ​រូប ព្រម​ទាំង​មិន​មាន​នូវ​កីឡាករ​របស់​ខ្លួន​ទៀត​ផង។

៧) ប្រទេស​ប្រ៊ុយណេ មិន​ធ្លាប់​មាន​ជ័យ​ជម្នះ​លើ​ពាន​រង្វាន់​មេដាយ​អូឡាំពិក ឬ​ពាន​រង្វាន់​ណូបែល​នោះ​ឡើយ ទោះជាយ៉ាងណា ក្រុម​កីឡា​បាល់ទាត់​របស់​ពួកគេ​បាន​យក​ឈ្នះ​ពានរង្វាន់​ពី​ប្រទេស​ម៉ាឡេសីុ (The Malaysia Cup) ក្នុង​ឆ្នាំ​១៩៩៩​ផង​ដែរ។

៨) តាម​វប្បធម៌​របស់​ប្រទេស​ប្រ៊ុយណេ ប្រជាជន​ពួកគេ​មិន​ធ្វើការ​ចាប់ដៃ​ជាមួយ​អ្នក​ដែល​មាន​ភេទ​ផ្ទុយ​គ្នា​នោះ​ឡើយ។

៩) នៅ​ប្រទេស​ប្រ៊ុយណេ ការ​លើក​ចង្អុល​ដៃ​សម្រាប់​ចង្អុល​ត្រូវ​បាន​ចាត់​ទុក​ជា​ភាព​មិន​សមរម្យ​មួយ ឯ​មេដៃ​ត្រូវ​បាន​ប្រើប្រាស់​ជំនួស​វិញ។

១០) កង្កែបមួយប្រភេទឈ្មោះ Belalong Tree គឺ​ជា​ប្រភេទ​សត្វ​កង្កែប​ដ៏​កម្រ​ម្យ៉ាង ដែល​អាច​រក​បាន​តែ​នៅ​ក្នុង​ប្រទេស​ប្រ៊ុយណេ​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖​ express

X
5s