​បើ​ជួប​ស្ថានភាព​លំបាក ​៤​យ៉ាង​នេះ​ហើយ​ តែ​នៅ​តែ​មិន​ «បោះបង់​»​ នោះ​​​បើ​​មិន​ជោគជ័យទៀត​ទើប​ចម្លែក​​



​ពាក្យ​ថា ​បោះបង់​ គឺ​តែង​មាន​នៅ​ក្នុង​វចនានុក្រម​របស់​មនុស្ស​បរាជ័យ​។ ​​សម្រាប់​បុគ្គល​​ជោគជ័យ​វិញ ​តែង​តែ​ព្យាយាម​ និង តស៊ូ​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ​។ ​ការ​បោះបង់​នឹង​បំផ្លាញ​អ្វីៗ​គ្រប់​យ៉ាង​របស់​មនុស្ស​ ដូច្នេះ​ហើយ​ អ្នក​​មិន​ត្រូវ​បោះបង់​​​នោះ​ឡើយ​ទោះបី​ជា​​​លំបាក​ប៉ុណ្ណា​ក៏​ដោយ​។ ​ ​ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​សំខាន់ៗ​ដែល​អ្នក​មិន​ត្រូវ​បោះបង់​​នោះ​ឡើយ​៖​​

​១) ​កុំ​បោះបង់​ ​ព្រោះ​គិត​ថា​ វា​លំបាក​​ពេក​​៖ ​បើ​អ្នក​ព្យាយាម​ធ្វើ​​ទោះ​បី​ជា​ជួប​រឿង​លំបាក​យ៉ាង​ណា​ក៏​ដោយ វា​នឹង​មាន​រឿង​ពីរ​កើត​ឡើង​ គឺ​ជោគជ័យ​ និង​បរាជ័យ​។ ​ប៉ុន្តែ​​បើ​បោះបង់​វិញ​ គឺ​​​លទ្ធផល​មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ស្មើ​នឹង​បរាជ័យ​។ ​​បើ​ព្យាយាម​វិញ ​ទោះបី​ជា​បរាជ័យ​ក៏​ដោយ តែ​អ្នក​ទទួល​បាន​​មេរៀន​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​ ដែល​មិន​អាច​រក​បាន​នៅ​តាម​សាលា ឬ សៀវភៅ​នោះ​​​ឡើយ​។ ដូច្នេះ​​​កុំ​បោះបង់​។

២) ​​កុំ​បោះបង់​ដោយសារ​តែ​ ការ​រិះគន់​ពី​អ្នក​ដទៃ​​​​៖ ត្រូវ​ចាំ​ថា​ មនុស្ស​ម្នាក់​មាន​គំនិត​មួយ ដូច្នេះ​ហើយ​បើ​អ្នក​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ ​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​ ​​នោះ​ជីវិត​របស់​អ្នក​នឹង​គ្មាន​ន័យ​អ្វី​ឡើយ​។ ដូច្នេះ​​ហើយ ត្រូវ​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​ ​ទោះបី​ជា​មាន​គេ​រិះគន់​ក៏​ដោយ។

៣) ​​បោះបង់​បង់​ ព្រោះ​មនុស្ស​ភាគច្រើន​គិត​ថា​មិន​អាច​ទៅ​រួច​៖ ទៅ​រួច​ឬ មិន​រួច​​គឺ​អាស្រ័យ​​លើ​​​សកម្មភាព​របស់​អ្នក​ ​មិន​មែន​​ពាក្យ​សម្ដី​របស់​អ្នក​​ទាំង​នោះ​ឡើយ​។ ​អ្វី​ដែល​សំខាន់​នោះ ​អ្នក​ត្រូវ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ ​ហើយ​ធ្វើ​វា​រហូត​បាន​ជោគជ័យ​ដើម្បី​បញ្ជាក់​ប្រាប់​មនុស្ស​ទាំង​នោះ​ថា អ្វី​ដែល​​អ្នក​ធ្វើ​​នោះ​គឺ​ពិត​ជា​អស្ចារ្យ​។

៤) ​កុំ​បោះបង់​ ទោះបី​ជា​អ្នក​បរាជ័យ​ក៏​ដោយ​៖​​ ដូច​ពាក្យ​មួយ​លើក​ឡើង​ថា​«​អ្នក​ដែល​បរាជ័យ​ មិន​មែន​ជា​មនុស្ស​បរាជ័យ​ ប៉ុន្តែ​អ្នក​ដែល​បោះបង់​​ទើប​ជា​មនុស្ស​ដែល​បរាជ័យ​»។ ដូច្នេះ​ហើយ​ទោះបី​ជា​អ្នក​បរាជ័យ​ក៏​ដោយ សូម​កុំ​បោះបង់​ឲ្យ​សោះ​ព្រោះ​​​គ្មាន​នរណា​ម្នាក់​ដែល​មិន​ធ្លាប់​បរាជ័យ​នោះ​ទេ ​​ដរាប​ណា​គេ​មិន​បោះបង់​ មាន​ន័យ​ថា ឱកាស​ជោគជ័យ​នៅ​តែ​មាន​៕ ​

ដោយ​៖ រតនា​ វិចិត្រ​ ​​​​​​​

X
5s