មូលហេតុដែលធ្វើឱ្យ Galaxy Note 7 ផ្ទុះ ត្រូវបានហេតុផលជាផ្លូវការហើយ
កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមហ៊ុន Samsung បានចេញរបាយការណ៍ផ្លូវការដែលបង្ហាញមូលហេតុពិតប្រាកដនាំឱ្យទូរស័ព្ទ Galaxy Note 7 មួយចំនួនឡើងកម្ដៅ និងផ្ទុះ។
តាមរបាយការណ៍ពីក្រុមហ៊ុនដដែល បានឱ្យដឹងថា ថ្មមានបញ្ហាពីរចំណុចធំៗដែលបណ្ដាលឱ្យ Note 7 ឡើងកម្ដៅខ្លាំង និងធ្វើឱ្យផ្ទុះតែម្ដង។ បញ្ហាមួយដែលកើតឡើងភាគច្រើននៅលើទូរស័ព្ទដែលចេញកាលពីរដូវស្លឹកឈើជ្រុះ គឺថ្មមានទំហំធំពេកប៉ះពាល់ដល់សម្បកទូរស័ព្ទ និងធ្វើឱ្យទូរស័ព្ទឡើងកម្ដៅ។
បន្ទាប់ពីប្រមូលទូរស័ព្ទមកវិញ Samsung បានបញ្ញេញស៊េរីថ្មីដែលថ្មមានការផ្គត់ផ្គង់ដោយក្រុមហ៊ុនដៃគូផ្សេងៗគ្នា ប៉ុន្តែដោយសារតែក្រុមហ៊ុនប្រញ៉ាប់ចេញលក់នៅលើទីផ្សារពេកធ្វើឱ្យបញ្ហាថ្មឆាប់ឡើងកម្ដៅតែម្ដង។