ដំបូន្មាន​សំខាន់​​មួយ​ពី​​មហាសេដ្ឋី​អាមេរិកលោក Mark Cuban​​ ដើម្បី​រក​ស៊ី​ជោគជ័យ​​នោះ​គឺ​ «​កុំ​ផ្អើល​តាម​ហ្វូង​»​



​លោក​ Mark Cuban​គឺ​ជា​មហាសេដ្ឋី​របស់​អាមេរិក​ ​ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​បុគ្គល​ជោគជ័យ​មួយ​រូប​ក្នុង​​មុខ​ជំនួញ។ ​​លោក​បាន​ផ្ដល់​ដំបូន្មាន​មួយ​ដល់​​មនុស្ស​ទាំងឡាយ​ដែល​ចង់​ធ្វើ​ជំនួញ​ ឬ ចង់​ជោគជ័យ​ក្នុង​ជីវិត​ ដោយ​ឡើង​ឡើង​ដូច្នេះ​ថា​៖ ​«​ប្រសិន​បើ​អ្នក​ឃើញ​មនុស្ស​១០០០​នាក់​ធ្វើ​រឿង​តែ​មួយ​ ​ហេតុអ្វី​អ្នក​ចង់​ក្លាយ​ជា​​មនុស្ស​ទី​១០០១​»។

​​ក្នុង​ន័យ​​នេះ ​​លោក​ចង់​ដាស់តឿន​ដល់​មនុស្ស​ទាំង​ឡាយ​ដែល​ចង់​ជោគជ័យ​ក្នុង​ជីវិត​ ​គឺ​មិន​ត្រូវ​​ធ្វើ​អ្វី​ដែល​ផ្អើល​តាម​ហ្វូង​​ ឬ ផ្អើល​តាម​គ្នា​នោះ​ទេ​។ ការ​ព្យាយាម​ធ្វើ​តាម​​អ្នក​ដទៃ​ ទាំង​វា​មិន​មែន​ជា​​​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​ផង​នោះ ​គឺ​ជា​រឿង​​មួយ​ដែល​ដើរ​បញ្ចៀស​ពី​ផ្លូវ​ទៅ​រក​ភាព​ជោគជ័យ​។

អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ត្រូវ​ច្នៃ​ប្រឌិត​ ឬ ​ធ្វើ​អ្វី​ដែល​ថ្មី ​និង ប្លែក​ពី​គេ​ ពោល​គឺ​​ត្រូវ​បង្កើត​ឲ្យ​ភាព​ភាព​លេចធ្លោ​ ទើប​អាច​ជោគជ័យ​បាន​។ ប៉ុន្តែ​​បើ​អ្នក​​កំពុង​ព្យាយាម​ធ្វើ​អ្វីដែល​មាន​មនុស្ស​ជាច្រើន​កំពុង​ធ្វើ​ហើយ​ ​វា​ហាក់​ដូច​ជា​​ ​ជម្រើស​ដែល​មិន​គួរ​ជ្រើសរើស​៕​

ដោយ​៖ រតនា ​វិចិត្រ​

X
5s