​ប្រធានាធិបតី​អាមេរិក​​​លោក​Theodore Roosevelt​៖ «​បើ​ជឿ​ថា​អ្នក​អាច​ធ្វើ​បាន​​​ ​​មាន​ន័យ​ថា ​អ្នក​​ជោគជ័យ​​បាន​ពាក់​កណ្ដាល​ហើយ​»​



«​បើ​ជឿ​ថា​អ្នក​អាច​ធ្វើ​បាន​​​ ​​មាន​ន័យ​ថា ​អ្នក​​ជោគជ័យ​​បាន​ពាក់​កណ្ដាល​ហើយ​»​។ នេះ​ជា​ការ​​គតិ​របស់​លោក​ Theodore Roosevelt​ប្រធានាធិបតី​ទី​២៦​របស់​អាមេរិក​។ ​ក្នុង​ឃ្លា​នេះ​ ​លោក​ចង់​បញ្ជាក់​ថា ​ការ​ជឿជាក់​​លើ​​ខ្លួន​ឯង​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​មិន​ថា​ធ្វើ​កិច្ចការ​អ្វី​នោះ​ទេ​​។

​​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ ​បរាជ័យ​។ ការ​បរាជ័យ​នេះ​មិន​មែន​ដោយសារតែ​ ​​កិច្ចការ​ដែល​ពួកគេ​ចង់​ធ្វើ​នោះ​​លំបាក​ខ្លាំង​ដល់​ថ្នាក់​ធ្វើ​​មិន​បាន​​​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​ពួកគេ​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​។ ​និយាយ​ឲ្យ​ខ្លី​ ​បើ​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ ​មាន​ន័យ​ស្មើ​នឹង​«​បោះបង់​ការ​ប្រកួត​​មុន​ពេល​ឡើង​​សង្វៀន​។ ​ដូច្នេះ​ហើយ ​មិន​ថា​មាន​រឿង​អ្វី​កើត​​ឡើង​នោះ​ទេ​ ត្រូវតែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ ​ព្រោះ​​វា​ជា​គន្លឹះ​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត​៕ ​

ដោយ​៖ រតនា​ ​វិចិត្រ​

X
5s