Huawei P10 នឹងផ្ដល់បទពិសោធន៍ថ្មីដល់អ្នកប្រើ នឹងប្ដូរទីតាំងទ្រនាប់ស្កេនក្រយៅ Fingerprint មកខាងមុខ ហើយមានអេក្រង់កោង dual-edge ទំនើប
ប្រិយមិត្តដែលចូលចិត្តតាមដានបច្ចេកវិទ្យាស្មាតហ្វូនថ្មីៗ ប្រហែលជាបានស្គាល់ពីកំពូលទូរស័ព្ទកាមេរ៉ាថតច្បាស់របស់ Huawei មិនខាន គឺម៉ូដែល P9 និង P9 Plus បច្ចុប្បន្ន។ បន្ទាប់ពីបានបញ្ចេញនៅលើទីផ្សារ ឃើញថា ស្មាតហ្វូនបំពាក់កាមេរ៉ាភ្លោះខាងក្រោយនេះ ពិតជាទទួលបានចំណាប់អារម្មណ៍ និងការពេញចិត្តពេញថ្លើមទៅលើសមត្ថភាពថតរូបរបស់វាពិតមែន។ នេះដោយសារ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុន Leica តែម្ដង។ ចំណែករបាយការណ៍ថ្មីនេះ ឱ្យដឹងពីទាយាទថ្មីរបស់វាទៀតហើយ គឺម៉ូដេល Huawei P10។
https://youtu.be/IqZF9cFt7Wo
P10 នឹងជាស្មាតហ្វូនកំពូលជំនាន់ក្រោយរបស់ Huawei ដែលរំពឹងថា នឹងត្រូវក្រុមហ៊ុនទូរស័ព្ទចិននេះ សម្ពោធផ្លូវការក្នុងព្រឹត្តិការណ៍ថ្ងៃទី២៦ កុម្ភៈខែក្រោយនេះ។ ចំណែកថ្មីៗនេះមានការបង្ហោះចេញនូវរូប Render ទូរស័ព្ទ Huawei P10 នេះ ដែលនិយាយពីលក្ខណៈរូបខាងក្រៅរបស់វា។ រូបខាងលើ គេសង្កេតឃើញ P10 ត្រូវបានបំពាក់ប៊ូតុងថ្មីមួយនៅខាងមុខ សណ្ឋានរាងទ្រវែង ដូចទៅនឹងប៊ូតុង Home ស្មាតហ្វូន Android ភាគច្រើនសព្វថ្ងៃ។