ដឹង​ថា​​នៅ​ថ្ងៃ​កាន់​តំណែង​ដំបូង​ ត្រាំ​ធ្វើ​អ្វី​មុន​គេ​ទេ?​​



ចាប់​តាំង​ពី​បាន​ជាប់​ជា​ប្រធានាធិបតី​​ ​លោក​ត្រាំ​បាន​រិះគន់​​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក​ CIA ​យ៉ាង​សន្ធឹក​ ប៉ុន្តែ​សម្រាប់​ថ្ងៃ​កាន់​តំណែង​ដំបូង​របស់​លោក​ គឺ​លោក​ចង់​​​ទៅ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​ CIA តែ​ម្ដង។ ​ការ​អះអាង​បែប​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ ​ការ​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​លើក​​នេះ​​គឺ​ដើម្បី​ចូលរួម​​ជា​មួយ​លោក​ Mike Pompeo ស្បថ​​ចូល​កាន់​តំណែង​ជា​ប្រធាន​ថ្មី​ CIA។ សូម​បញ្ជាក់​ថា​ បន្ទាប់​ពី​លោក​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​​មក​ លោក​បាន​​រិះគន់​ដល់​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ក្រោម​ការ​ដឹក​នាំ​របស់​ប្រធាន​ចាស់លោក  John Brennan ​​យ៉ាង​ចាស់​ដៃ៕​
X
5s