ស្ត្រីដ៏មហិមារបស់ចិន លោកស្រី Wu Shihong៖ «ផ្នត់គំនិតអវិជ្ជមាន ដែលនាំឲ្យមនុស្សនៅតែក្រ»
លោកស្រី Wu Shihong គឺជាស្ថាបនិករបស់ក្រុមហ៊ុនShanghai Blackspace Info និង ជាស្ត្រីដំបូងរបស់ចិនដែលបានក្លាយជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងក្រុមហ៊ុនលំដាប់អន្តរជាតិនៅទសវត្សឆ្នាំ៩០។ អ្វីដែលជាការកត់សម្គាល់នោះ លោកស្រីបានផ្លាស់ប្ដូរជីវិតរបស់ខ្លួនសឹងមិនគួរឲ្យជឿ ពោលពីអ្នកបោសសម្អាត រហូតក្លាយជាអ្នកគ្រប់គ្រងដ៏ធំនៅតាមបណ្ដាក្រុមហ៊ុនអន្តរជាតិធំៗ ក្នុងនោះក៏មានក្រុមហ៊ុនIBM ផងដែរ។
ទាក់ទងនឹងជីវិតជោគជ័យនេះ លោកស្រីបានលើកឡើងជាគតិដ៏ល្អមួយ ដើម្បីដាស់តឿនមហាជនទាំងឡាយឲ្យបណ្ដុះគំនិតតស៊ូ និង គេចឲ្យផុតពីភាពក្រីក្រ ថា៖ «មិនថាគ្រួសាររបស់អ្នកក្រប៉ុណ្ណានោះទេ សូមកុំសង្ស័យលើលទ្ធភាពរបស់អ្នក និង កុំបាត់បង់មហិច្ឆតារបស់ខ្លួនឲ្យសោះ»។ ស្ត្រីដ៏មហិមារូបនេះ បានលើកឡើងថា មនុស្សជាច្រើននៅតែក្រ គឺដោយសារតែផ្នត់គំនិតអវិជ្ជមានទាំងនេះ៖
១) អ្នកនៅតែក្រ ដោយសារតែអ្នកគ្មានការប្រាថ្នាខ្ពស់ ដើម្បីក្លាយជាមនុស្សជោគជ័យ។
២) អ្នកនៅតែក្រ គឺដោយសារតែខ្វះការប្រមើលមើលឲ្យវែងឆ្ងាយ។
៣) អ្នកនៅតែក្រ គឺដោយសារតែមិនអាចយកឈ្នះការភាពកំសាករស់ខ្លួនឯង។
៤) អ្នកក្រគឺដោយសារតែខ្វះសេចក្ដីក្លាហាន និង ការតាំងចិត្ត៕
ដោយ៖ រតនា វិចិត្រ