ជិះរថយន្តរាល់ថ្ងៃ មានដឹងថា ពេលទ្រនិចសាំងដល់ Empty អាចជិះបានចម្ងាយប៉ុន្មានទៀត?
ជិះរថយន្តរហូតដល់អស់សាំងគឺមិនមែនជារឿងល្អនោះទេ ពោលគឺធ្វើឱ្យប៉ះពាល់ដល់ម៉ាស៊ីនរថយន្ត តែច្បាស់ណាស់ថា អ្នកជិះរថយន្តម្នាក់ៗអាចនឹងជួបប្រទះស្ថានភាពមួយគឺជិះរហូតដល់អស់សាំង ឬជិតអស់សាំង។ អ្នកប្រហែលជាមានអារម្មណ៍ភ័យអៗពេលដែលទ្រនិចសាំងលោតចំសញ្ញា Empty។
ចុះបើលោតដល់ត្រង់សញ្ញា Empty វាប៉ះពាល់យ៉ាងម៉េចវិញនោះ? កម្ទេចកម្ទី នៅក្នុងសាំងអាចទៅកកនៅបាតធុងសាំងច្បាស់ថាវាអាចធ្វើឱ្យប៉ះពាល់ដល់ម៉ាស៊ីនប៉ូមសាំងពីធុងសាំងទៅម៉ាស៊ីន (Fuel Pump)។ នៅពេលដែលទ្រនិចលោតដល់ចំណុច Empty អាចជិះបានចម្ងាយខ្លីឬវែងអាស្រ័យទៅលើប្រភេទរថយន្ត។ ចង់ដឹងថា រថយន្តរបស់អ្នកជិះបានចម្ងាយប៉ុន្មាន? សូមពិនិត្យមើលតារាងខាងក្រោម៖
បញ្ជាក់៖ ១ ហ្គាឡុង (gallon)=3.78541 លីត្រ។