Nintendo បញ្ចេញវីដេអូ ៣០វិនាទី បង្អួតមុខពិសេសលើ Nintendo Switch ដែលជា Game Console ទំនើបចេញថ្មី
ក្រុមហ៊ុនដែលយើងស្គាល់ថា ជាអ្នកបង្កើតហ្គេមតុក្កតាស៊ីផ្សិត Nintendo ថ្មីៗនេះទើបបានបញ្ចេញឈុតវីដេអូពាណិជ្ជកម្មដើម្បីផ្សព្វផ្សាយលើកស្ទួយឧបករណ៍ហ្គេមថ្មីពិសេសរបស់ខ្លួនគឺ Nintendo Switch។ ក្រុមហ៊ុនផលិតហ្គេមមូលដ្ឋាននៅប្រទេសជប៉ុននេះ បានប្រកាសចេញ Game Console ថ្មីនេះ យ៉ាងទំនើប មិនធ្លាប់មាន ដែលឌីហ្សាញភ្ជាប់មកជាមួយដៃហ្គេមទាំងគូ អាចដោះចេញយកមកលេងបានគ្នាពីរនាក់យ៉ាងឡូយ។ ពិសេសវាងាយស្រួលយកតាមខ្លួន លេងបានគ្រប់ពេល គ្រប់ទីកន្លែង ជាមួយអេក្រង់មកជាមួយស្រាប់ទំហំ ៦,២អ៊ីញ។