កុំភ្លេចចំណុចទាំងនេះ បើចង់នាំភាពរីករាយដាក់ក្នុងជីវិត
នៅក្នុងពិភពលោកសព្វថ្ងៃនេះ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ បច្ចេកវិទ្យាក៏បានជួយឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើងនិងសប្បាយឡើង។ ប៉ុន្តែ នៅតែមានមនុស្សជាច្រើនមិនសប្បាយចិត្ត។ ខាងក្រោមនេះជាអាថ៌កំបាំងដែលអាចជួយអ្នករស់នៅដោយរីករាយបាន៖
១) ចេញទៅក្រៅ៖ ធម្មជាតិត្រូវបានដឹងហើយថាវាអាចប៉ះពាល់ដល់អារម្មណ៍របស់មនុស្ស។ ការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិគឺល្អទាំងផ្លូវកាយនឹងផ្លូវចិត្ត។ វាមិនត្រឹមតែជួយដល់អារម្មណ៍ ថែមទាំងកម្ចាត់នូវភាពអវិជ្ជមានដែលអ្នកមាន។
២) មានភាពឆ្នៃប្រឌិត៖ អ្នកគួរតែព្យាយាមធ្វើសកម្មភាពណាដែលអាចឲ្យអ្នកប្រើប្រាស់ភាពឆ្នៃប្រឌិតរបស់អ្នកបាន។ ភាពឆ្នៃប្រឌិតជួយជីវិតឲ្យកាន់តែប្រសើរឡើង។
៣) សើច៖ វាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវសើចឲ្យបានច្រើនឬក៏ធ្វើឲ្យអ្នកដទៃសើច។ វាជាសកម្មភាពដែលមិនទាមទារការខំប្រឹងនោះទេ។ ការសើចមិនត្រឹមតែជួយដល់អារម្មណ៍ប៉ុន្តែវាជាផ្លូវកាត់មួយទៅរកសុភមង្គល។
៤) រស់នៅនាពេលបច្ចុប្បន្ន៖ ដើម្បីរស់នៅដោយភាពរីករាយ អ្នកត្រូវ រស់នៅនាពេលបច្ចុប្បន្ន។ កុំគិតតែពីរឿងអតីតនិងគិតច្រើនពេកពីរឿងអនាគត។ អ្នកគួរតែរីករាយនាពេលបច្ចុប្បន្នដែលអ្នកមាន។ ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org